Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

Anvar ត្រៀមខ្លួនរួចស្រេចសម្រាប់ការប្រកួតលើកដំបូងរបស់ខ្លួនក្នុងកម្មវិធី Dragon the Golden

Published on 25-05-2026 2363 មើល

Facebook Twitter or X Instagram

កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា Anvar Nasredinov បានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការប្រកួតលើកដំបូងរបស់ខ្លួនក្នុងកម្មវិធីកីឡាប្រដាល់សកលប្រចាំខែ Dragon the Golden Ring នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។ 

Uploaded image

ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ២០២៣ សង្កត់ធ្ងន់ថា នេះជាការប្រកួតដ៏ល្អមួយសម្រាប់ខ្លួនដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍អន្តរជាតិនាពេលខាងមុខ ដូចជា World Cup ក្នុងខែមិថុនា នៅប្រទេសចិន និងការត្រៀមទៅ Asian Games 2026 នៅប្រទេសជប៉ុន ក្នុងខែកញ្ញា។ ដូច្នេះគេបានប្រឹងប្រែងហ្វឹកហាត់ និងត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតចុងសប្ដាហ៍នេះ។


អ្នកប្រដាល់កូនកាត់អ៊ូបេគីស្ថានដដែលនឹងត្រូវប៉ះកីឡាករសញ្ជាតិអង់ហ្គោឡា Deizon Sapalo ក្នុងប្រភេទទម្ងន់៨៥គីឡូក្រាម។ គេបានអំពាវនាវដល់អ្នកគាំទ្រចូលរួមទស្សនា និងលើកទឹកចិត្តដល់រូបគេ ក៏ដូចជាដល់មិត្តរួមជាតិឱ្យបានច្រើន ហើយគេប្ដេជ្ញានឹងយកជ័យជម្នះឱ្យបាន។

Uploaded image

ជុំវិញការប្រកួតកីឡាប្រដាល់សកលកម្ពុជានេះដែរ Anvar សង្ឃឹមថា នឹងមានអ្នកចូលរួមឧបត្ថម្ភគាំទ្រកាន់តែច្រើនថែមទៀត និងបង្កើតបានកម្មវីធីជាបន្តបន្ទាប់ ដើម្បីផ្ដល់ឱកាសដល់កីឡាករ កីឡាការិនីកម្ពុជាបានប្រកួតបង្កើតសមត្ថភាព។


សូមជម្រាបជូនថា កម្មវិធីកីឡាប្រដាល់សកលប្រចាំខែ Dragon the Golden Ring សម្រាប់ខែឧសភា នៅថ្ងៃសុក្រ សប្ដាហ៍នេះនឹងចាប់ផ្ដើមពីម៉ោង៦ល្ងាចតទៅនៅសាលកីឡាប្រដាល់សកលនៃពហុកីឡដ្ឋានជាតិ ដោយមានគូពិសេសៗយ៉ាងច្រើន៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
758
Singapore
115
Germany
79
China
41
United Kingdom
36
Brazil
27
France
23
The Netherlands
22
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Indonesia
7
Japan
6
Sweden
6
Mexico
6
Malaysia
6
Argentina
6
India
5
Vietnam
5
Chile
5
Italy
5
South Africa
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Kenya
3
Thailand
2
Czechia
2
Russia
2
Saudi Arabia
2
United Arab Emirates
2
Bangladesh
2
សរុប
1250
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន