Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជាគ្រោងកីឡាចំនួន១១ជាបណ្ដោះអាសន្នសម្រាប់ត្រៀមទៅព្រឹត្តិការណ៍កីឡាអាស៊ី ២០២៦ នៅជប៉ុន

Published on 11-05-2026 3238 មើល

Facebook Twitter or X Instagram

ប្រភេទកីឡាចំនួន១១ គឺហែលទឹក អត្តពលកម្ម ប្រដាល់សកល ជឺជីតស៊ូ យូដូ ការ៉ាតេ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង ចំបាប់ កីឡាអេឡិចត្រូនិក និង បាល់ទាត់លើតុ ស្ថិតក្នុងគម្រោងដែលក្រសួងអប់រំ យុវជន និងកីឡា គ្រោងបញ្ជូនទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីលោក យាន គីស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
Uploaded imageថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថ្លែងបែបនេះក្រោយកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្ដម វ៉ាត់ ចំរើន និងឯកឧត្ដម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងការចូលរួមពីតំណាងសហព័ន្ធជាតិនានាដែលពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ចំនួនប្រភេទកីឡាអាចនឹងប្រែប្រួលនៅពេលមានសេចក្ដីសម្រេចជាផ្លូវការ។

លោក យាន គីស៊ីវុត្ថា មានប្រសាសន៍បន្ថែមថា ក្នុងចំណោម១១ប្រភេទកីឡាខាងលើ គឺមានកីឡាតេក្វាន់ដូ WT និងកីឡាអេឡិចត្រូនិកដែលត្រូវឆ្លងកាត់វគ្គជម្រុះ (qualify) ជាមុនសិន ដើម្បីប្រជែងកៅអីទៅកាន់ព្រឹត្តិការណ៍ផ្លូវការនៅប្រទេសជប៉ុន។
Uploaded imageជុំវិញការចំនួនប្រភេទកីឡានេះដែរ គណៈកម្មការបានដាក់អាទិភាពដល់កីឡាហែលទឹក និងអត្តពលកម្ម ក៏ដូចជាប្រភេទកីឡាដែលធ្លាប់ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីពីមុនមក បូករួមទាំងកីឡាធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងមេដាយកម្រិតអន្តរជាតិផ្សេងៗទៀត។

សូមជម្រាបជូនថា ព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦ នៅ Aichi-Nagoya ប្រទេសជប៉ុន គ្រោងប្រព្រឹត្តទៅពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ ក្នុងនោះ គេរំពឹងថា នឹងមានការចូលរួមពី៤៦ប្រទេស ប្រកួតប្រជែងលើ៤៣ប្រភេទកីឡា៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
33
Germany
10
Singapore
4
Hong Kong
2
United Kingdom
2
Senegal
2
Japan
2
Azerbaijan
1
United Arab Emirates
1
Pakistan
1
Poland
1
China
1
Brazil
1
សរុប
61
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន