Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ចំបាប់បឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦កើនក្រុមចូលរួមកាន់តែច្រើនមិនធ្លាប់មានពីមុនមក

Published on 05-05-2026 2748 មើល

Facebook Twitter or X Instagram

ចំនួនក្រុមសិស្សានុសិស្សដែលបានចូលរួមការប្រកួតកីឡាចំបាប់ប្រចាំព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ មានដល់ទៅ១០រាជធានីខេត្ត និងកុមារា កុមារី ជាង៤០នាក់។ នេះបើតាមការឱ្យដឹងពីលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។ 


ថ្នាក់ដឹកនាំដដែលសង្កត់ធ្ងន់ថា កត្តារួមចំណែកធ្វើឱ្យមានកំណើនចូលរួមកាន់តែច្រើនបែបនេះ ដោយសារតែសហព័ន្ធបានពង្រីក និងបង្កើតសាលហ្វឹកហាត់បន្ថែមជាបន្តបន្ទាប់។ ជាក់ស្ដែង នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង មានសាលហ្វឹកហាត់ធំថ្មីមួយ ស្របពេលនៅឃុំវិហាសួគ៌ ខេត្តកណ្ដាល ក៏កំពុងរៀបចំកន្លែងហ្វឹកហាត់ថ្មី ហើយសហព័ន្ធបានផ្ដល់កម្រាលហ្វឹកហាត់ ក៏ដូចជាគ្រូៗដែលជាអតីតកីឡាករកីឡាការិនីជម្រើសជាតិបានចូលរួមបង្ហាត់នៅទឹកដីកំណើតខ្លួន។ 

Uploaded image

លោក Casey Barnett បន្តថា ការហ្វឹកហាត់កីឡាតាំងពីក្មេងពិតជាសំខាន់ដើម្បីស្រូបទាញមូលដ្ឋានគ្រឹះ និងបច្ចេកទេសបានច្រើន។ ទន្ទឹមនឹងនេះ កុមារា កុមារី ហ្វឹកហាត់កីឡាចំបាប់ក៏បានចូលរួមអភិរក្ស និងលើកស្ទួយកីឡាប្រពៃណីជាតិខ្មែរ ហើយការចូលរួមប្រកួតសិស្សបឋមសិក្សា បានផ្ដល់នូវបទពិសោធ និងភាពសប្បាយរីករាយដល់ពួកគេផងដែរ។ 

Uploaded image

សូមជម្រាបថា ការប្រកួតកីឡាចំបាប់ប្រចាំព្រឹត្តិការណ៍សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ប្រព្រឹត្តទៅពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែឧសភា នាសាលកីឡាចំបាប់នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមាន៤ប្រភេទវិញ្ញាសា គឺចំបាប់សេរី កុមារា (-៣៥គីឡូក្រាម) និង (-៤១គីឡូក្រាម) ចំបាប់សេរី កុមារី (-៣០គីឡូក្រាម) និង (-៣៨គីឡូក្រាម)។ ជាលទ្ធផល ក្រុមកីឡាចំបាប់រាជធានីភ្នំពេញឈរលើគេក្នុងតារាងមេដាយដោយទទួលបាន មេដាយមាស២ និង សំរឹទ្ធ១៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
35
Germany
13
Singapore
4
Hong Kong
2
United Kingdom
2
Senegal
2
Japan
2
Azerbaijan
1
United Arab Emirates
1
Pakistan
1
Poland
1
China
1
Brazil
1
សរុប
66
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន