Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រសួងអប់រំ,NOCC និងអម្រឹតរៀបចំព្រឹត្តិការណ៍កីឡាដ៏ពិសេសមួយលើកស្ទួយការអាន និងរូបិយវត្ថុខ្មែរ

Published on 20-04-2026 2892 មើល

Facebook Twitter or X Instagram

ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អម្រឹត បានសហការរួមគ្នារៀបចំយុទ្ធនាការដ៏ពិសេសមួយដើម្បីលើកកម្ពស់ការអាន និងការយល់ដឹងអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅកោះពេជ្រ និងកោះនរា។

Uploaded image

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានប្រសាសន៍ថា ព្រឹត្តិការណ៍ដែលមានឈ្មោះថា ១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់” ក្រោមប្រធានបទ”រត់ ដើរដើម្បីលើកកម្ពស់ការអាន និង ការយល់ដឹងអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរនៅសារមន្ទីរ ស.ស.រ នេះ ធ្វើឡើងក្នុងគោលបំណងមិនត្រឹមតែផ្តោតលើការលើក កម្ពស់ការអាន តាមរយៈសកម្មភាពកីឡា តែប៉ុណ្ណោះទេ តែក៏ជាការយុទ្ធនាការផ្សព្វផ្សាយតែមួយ និងលើកដំបូងបង្អស់ ដែលផ្តល់ឱកាសឱ្យសាធារណៈជនទូទៅ ដៃគូពាក់ព័ន្ធនានា រួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធ អាណាព្យាបាល ក្រុមគ្រួសារ និងសហគម គ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និង ផ្សព្វផ្សាយពីគុណតម្លៃនៃការអាន ឱ្យកាន់តែទូលំទូលាយ។ 

Uploaded image

ទន្ទឹមនឹងនេះ លោក បានបញ្ជាក់បន្ថែមថា សម្រាប់ថវិកាដែលប្រមូលបាន ពីការចុះឈ្មោះទាំងអស់ ក្នុងកម្មវិធីបូករួមជាមួយថវិកាបន្ថែមពីអម្រឹត នឹងយកទៅឧបត្ថម្ភគាំទ្រឧបត្ថម្ភទិវាជាតិអំណាន និង ពិព័ណ៌សៀវភៅថ្នាក់ជាតិ សម្រាប់រយៈពេល ៣ ឆ្នាំ។ រៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្តាខេត្តចំនួន ១ ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់រយពេល ៣ ឆ្នាំ ឧបត្ថម្ភការផ្សព្វផ្សាយពីសារៈសំខាន់នៃការអាននៅតាមបណ្តា​​ខេត្តមួយចំនួន សម្រាប់រយៈពេល ៣ ឆ្នាំ។


តាមប្រសាសន៍របស់លោក ដុស ឌីន ព្រឹត្តិការណ៍នេះក៏នឹងប្រព្រឹត្តទៅក្នុងថ្ងៃតែមួយជាមួយគ្នា នៅក្នុងខេត្តចំនួន៥ផ្សេងទៀត រួមមាន បាត់ដំបង កំពត ស្វាយរៀង តាកែវ និង ស្ទឹងត្រែង ដើម្បីចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការអាន និង ផ្សព្វផ្សាយអំពីសារមន្ទីរ ស.ស.រ ឲ្យ កាន់តែទូលំទូលាយ ផងដែរ។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងការសហការគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងការជួយដល់ចលនានៃការអាន។ នេះក៏ជាគោលបំណងស្របគ្នាក្នុងការលើកកម្ពស់សុខភាពសាធារណៈ។


លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា គិតមកទល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមប្រមាណ៥០០នាក់ហើយ ហើយរំពឹងថា នឹងអាចទទួលបាន២០០០ទៅ៣០០០នាក់។ ដូច្នេះលោកសូមអំពាវនាវឱ្យមានការចុះឈ្មោះឱ្យបានរួសរាន់ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំសម្ភារៈ។


លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) បានស្វាគមន៍យ៉ាងកក់ក្តៅនូវគំនិតផ្តួចផ្តើមដែលធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង គ្រឹះស្ថានមីក្រូហិរញវត្ថុ អម្រឹត ក្នុងការនាំសិស្សានុសិស្ស មកទស្សនាសារមន្ទីរ ។ លោកថា សារមន្ទីរ ស.ស.រ មិនត្រឹមតែជាកន្លែងអភិរក្សប៉ុណ្ណោះទេ ថែមទាំងជាស្ថាប័នផ្តោតសំខាន់ទៅលើការអប់រំ និង ចែករំលែកនូវចំណេះដឹងផងដែរ៕

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

12 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
132
Singapore
27
United Kingdom
21
Germany
21
China
6
Brazil
6
Hong Kong
6
France
6
Japan
3
The Netherlands
2
Canada
2
Indonesia
1
Finland
1
Paraguay
1
Argentina
1
Ireland
1
Andorra
1
South Korea
1
Cambodia
1
សរុប
240
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន