Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អត្តពលិកជម្រើសជាតិជាង៦០០នាក់នឹងចាប់ផ្ដើមការប្រមូលផ្ដុំចាប់ពីថ្ងៃទី១ ខែមេសា តទៅ

Published on 19-03-2026 760 មើល

Facebook Twitter or X Instagram

អត្តពលិកជម្រើសជាតិជាង៦០០នាក់ទាំងកម្រិតថ្នាល និងក្រុមធំនឹងចាប់ផ្ដើមការប្រមូលផ្ដុំហ្វឹកហាត់ចាប់ពីថ្ងៃទី១ ខែមេសា ដល់ខែតុលា សម្រាប់ព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិនានាក្នុងឆ្នាំ២០២៦នេះ។ នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្រោយកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានារសៀលថ្ងៃពុធ ទី១៨ ខែមីនា។

Uploaded image


ឯកឧត្ដមរដ្ឋលេខាធិការមានប្រសាសន៍បែបនេះ “តាមគោលការណ៍ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ការប្រមូលផ្ដុំត្រូវមានគោលដៅ គោលការណ៍ និងផែនការដឹកនាំច្បាស់លាស់ដោយមានការសហការយ៉ាងស្អិតរមួតជាមួយសហព័ន្ធកីឡាជាតិ។ ដូច្នេះកិច្ចប្រជុំថ្ងៃនេះយើងពិនិត្យលើចំនួននៃការប្រមូលផ្ដុំឱ្យមានសមភាពទៅនឹងលទ្ធភាពនៃកញ្ចប់ថវិកាដែលក្រសួងអប់រំ យុវជន និងកីឡា បានទទួល និងផ្ដល់ទៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាសម្រាប់ឆ្នាំ២០២៦។ ឆ្នាំនេះយើងនៅតែរក្សាបានការប្រមូលផ្ដុំជាង៦០០នាក់ទាំងក្រុមថ្នាល និងក្រុមធំ ក៏ដូចជាប៉ារ៉ាឡាំពិកផងដែរ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍កីឡាជាច្រើន ជាពិសេសអាស៊ីហ្គេម នៅប្រទេសជប៉ុន ដែលជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ។ ក្រៅពីនេះក៏មានការប្រកួតកីឡាឆ្នេរខ្សាច់ កីឡាក្នុងសាល ជើងឯកពិភពលោកផ្សេងៗទៀតរបស់សហព័ន្ធ។ ក្នុងនោះសហព័ន្ធត្រូវធ្វើផែនការ និងរបៀបរបប ក៏ដូចជាសូចនាករក្នុងការវាយតម្លៃគុណភាពគ្រប់គ្រង និងបច្ចេកទេសរបស់ខ្លួន”។

Uploaded image

ឯកឧត្ដមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែល បញ្ជាក់បន្ថែមថា គោលដៅនៃការចូលរួមព្រឹត្តិការណ៍ឆ្នាំនេះ គឺអាស៊ីហ្គេម (Asian Games) នៅប្រទេសជប៉ុន និងព្រឹត្តិការណ៍សិស្សនិស្សិតអាស៊ាននៅឆ្នាំក្រោយ ក៏ដូចជា ឆ្នាំ ២០២៨ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ។ ក្នុងពេលជាមួយគ្នានេះ សហព័ន្ធត្រូវត្រៀមសំខាន់មួយទៀត គឺការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី។


ឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលនៅតែគាំទ្រយ៉ាងពេញទំហឹងចំពោះវិស័យកីឡា ជាពិសេសការផ្ដល់នូវការឧបត្ថម្ភលើការប្រមូលផ្ដុំ។ នេះបានបង្ហាញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យ។ ដូច្នេះ អ្នកជំនាញទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យស័ក្កិសមទៅនឹងការគាំទ្រពីរាជរដ្ឋាភិបាល៕

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

11 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
351
Singapore
87
Germany
53
France
51
Vietnam
41
China
37
South Korea
27
Brazil
23
United Kingdom
20
Hong Kong
16
Cambodia
15
The Netherlands
14
Poland
10
Bangladesh
8
Japan
6
Iraq
6
Indonesia
5
Ireland
4
New Zealand
4
Mexico
4
Canada
4
Sweden
3
Australia
3
Malaysia
3
Ecuador
3
Venezuela
3
Syria
3
Colombia
3
South Africa
2
Jamaica
2
Nigeria
2
Morocco
2
India
2
Türkiye
2
សរុប
847
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.