Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អតីតអ្នកប្រដាល់សកលល្បីកម្ពុជា ផល សុផាត ភ្ញាក់ផ្អើលចំពោះសមត្ថភាពកីឡាករបច្ចុប្បន្ន

Published on 03-03-2026 1215 មើល

Facebook Twitter or X Instagram

លោក ផល សុផាត អតីតកីឡាប្រដាល់សកលឆ្នើមជម្រើសជាតិកម្ពុជា បានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពសិស្សប្អូនបច្ចុប្បន្ន។ លោកថា ទោះបីប្រដាល់សកលកម្ពុជាមិនសូវសម្បូរទីផ្សារប្រកួត ប៉ុន្តែកីឡាករបច្ចុប្បន្នមានបច្ចេកទេសរីកចម្រើន ដែលលោកនឹកស្មានមិនដល់ ហើយក៏អាចធ្វើឱ្យប្រទេសជិតខាងកោតសរសើរបានដែរ។ 


បងប្រុសបង្កើតកីឡាករ ផល សុភ័ណ្ឌ ថ្លែងបែបនេះ "៖ បន្ទាប់ពីឃើញការប្រកួត Dragon the Golden Ring ខ្ញុំភ្ញាក់ផ្អើលចំពោះសមត្ថភាពសិស្សប្អូនឥឡូវ ឃើញថា ទោះបីគាត់អត់សូវមានទីផ្សារប្រកួតក្នុងស្រុក ប៉ុន្តែពួកគេបានបង្ហាញសមត្ថភាពបច្ចេកទេសយ៉ាងល្អមែនទែន មើលទៅរីកចម្រើន។"

Uploaded imageជាមួយគ្នានេះ លោក ផល សុផាត បានផ្ដាំផ្ញើសិស្សប្អូនបច្ចុប្បន្នត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឱ្យបានល្អ ទាន់នៅមានក្រុមហ៊ុនវឌ្ឍនៈចូលរួមឧបត្ថម្ភសហការរៀបចំការប្រកួតកម្រិតអាជីពប្រចាំខែ ដែលមិនធ្លាប់មានពីមុនមក។ 


លោកអាជ្ញាកណ្ដាលប្រចាំកម្មវិធីប្រដាល់សកលអាជីព Dragon the Golden Ring សង្កត់ធ្ងន់ថា យុវជនប្រដាល់សកលកម្ពុជាត្រូវខិតខំរៀនសូត្រតិចនិចតាមប្រទេសដែលខ្លាំងដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម។

Uploaded image

លោក ផល សុផាត ជាប់ជម្រើសជាតិប្រដាល់សកល ពីចន្លោះឆ្នាំ២០០៣ដល់២០១១។ លោកធ្លាប់បានមេដាយប្រាក់ស៊ីហ្គេមនៅប្រទេសឡាវ ដែលកាលណោះលោកបានផ្ដួលកីឡាករម៉ាឡេស៊ី ក្នុងវគ្គ៨នាក់ និងឥណ្ឌូនេស៊ី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនចាញ់កីឡាករហ្វីលីពីនវគ្គផ្ដាច់ព្រ័ត្រ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
77
Germany
26
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
146
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន