Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ក្នុងអាណត្តិថ្មី ឆ្នាំ២០២៦-២០៣០នឹងផ្ញើរសារដាស់តឿនធ្វើជាគំរូល្អ

Published on 02-03-2026 872 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំ មហាសន្និបាត បញ្ចប់អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅសាលទីស្តីការក្រសួងព័ត៌មាន ដោយ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធអាណត្តិចាស់ ត្រូវបានទទួលការគាំទ្រពីសមាជិកឱ្យបន្តដឹកនាំអាណត្តិថ្មីនេះ។

Uploaded image

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ថា សហព័ន្ធបានប្រឹងប្រែងបន្តការអភិវឌ្ឍកីឡាអេឡិចត្រូនិកកម្ពុជាឱ្យកាន់តែរីកចម្រើនជាជំហានៗ ហើយក្នុងអាណត្តិចាស់កន្លងទៅនេះ ហើយសហព័ន្ធក៏ទទួលបានសមិទ្ធផលជាច្រើន តាមរយៈការអភិវឌ្ឍធនធាន កីឡាករ កីឡាការិនី ក្រុមជម្រើសជាតិកាន់តែច្រើន ជាពិសេសដណ្តើមបានមេដាយយកមកជូនជាតិពីការប្រកួតអន្តរជាតិនានា នាពេលកន្លងមក។

Uploaded image

ជាមួយគ្នានេះបន្ទាប់ពី សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចុះអនុស្សរណៈជាមួយអាជ្ញាធរគ្រឿងញៀន ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានជំរុញឱ្យ កីឡាករ កីឡាការិនី E-Sport ទាំងអស់ចូលរួមជួយផ្សព្វផ្សាយអប់រំ ធ្វើជាគំរូក្នុងការជៀសឆ្ងាយពីគ្រឿងញៀន។ កីឡាករ កីឡាការិនី E-Sport ទាំងអស់មានប្រមាណ ៣ម៉ឺននាក់ ហើយបើម្នាក់ៗ នាំគ្នានិយាយពីសារអប់រំផ្សព្វផ្សាយតែ១សារក្នុង១ខែ នោះយើងនឹងបាន៣ម៉ឺនសារ ក្នុងការបញ្ជ្រាបអប់រំផ្សព្វផ្សាយ អំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន។ 

Uploaded image

ដូច្នេះ កីឡាករ កីឡាការិនីអេឡិចត្រូនិកកម្ពុជា មានសក្តានុពលខ្លាំងណាស់ ក្នុងការបញ្ជ្រាបការផ្សព្វផ្សាយសារ អប់រំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន នៅលើប្រព័ន្ធអនឡាញ ដោយ ឯកឧត្តមបណ្ឌិត ជំរុញឱ្យ  កីឡាករ កីឡាការិនីទាំងអស់ រួបរួមគ្នាអប់រំផ្សព្វផ្សាយឱ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវជៀសឆ្ងាយអំពីការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡាផងដែរ។

Uploaded image

សូមបញ្ជាក់ផងដែរថា សម្រាប់សមាសភាព គណៈកម្មាធិការប្រតិបត្តិ EFC អាណត្តិថ្មី ២០២៦-២០២៣ មានចំនួន៩ រូប ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ជាប្រធាន លោក ជី សិលា អនុប្រធាន ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ អមដោយ អគ្គលេខាធិការរង ២ រូប គឺលោក ជាន ចាន់រ៉ា និងលោក វ៉ាន់ សំបូរ ព្រមទាំងសមាជិក ៤ រូបទៀត។ អង្គមហាសន្និបាតបានអញ្ជើញចូលរួមជាសក្តីភាពពី ឯកឧត្តម ណយ ផាណា តំណាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាង ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

Uploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
77
Germany
26
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
146
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន