Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រមុខកីឡាទោចក្រយាន ផ្ដាំផ្ញើគ្រូបង្វឹកត្រូវប្រើចំណេះដឹងដើម្បីពង្រីកធនធានតាមរាជធានី-ខេត្ត ត្រៀមឆ្នាំ២០៣១

Published on 06-02-2026 1278 មើល

Facebook Twitter or X Instagram

ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភានៃកម្ពុជា និងជា ប្រធាន សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានផ្ដាំផ្ញើដល់ គ្រូបង្វឹក ពិសេសគ្រូទើបតែបញ្ចប់ វគ្គបណ្ដុះបណ្ដាលកម្រិត១ ត្រូវប្រើប្រាស់ និងចែករំលែកចំណេះដឹងឲ្យបានទូលំទូលាយ ដើម្បីផលិតបាននូវធនធាន កីឡាករ-កីឡាការិនី នៅទូទាំង រាជធានី-ខេត្ត សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសការត្រៀមធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជា។

Uploaded image

ការផ្ដាំផ្ញើនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបង្វឹកកីឡាទោចក្រយានកម្រិត១ ក្រោមគម្រោងថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ២០២៦ ក្រោយដំណើរការសិក្សាអស់រយៈពេល ៤ថ្ងៃ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ វគ្គនេះមានសិក្ខាកាម ២៥រូបចូលរួម និងបង្រៀនដោយ គ្រូឧទ្ទេស កាន់សញ្ញាបត្រអន្ដរជាតិ (កម្រិត៣) លោក យឿន ភីយុទ្ធ។

Uploaded image

តាមរបាយការណ៍លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ បានឲ្យដឹងថា វគ្គនេះ រៀបចំឡើងស្របតាមផែនការ កសាងធនធានមនុស្សរបស់ សហព័ន្ធ ឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ។ ហេតុនេះ ទើបសហព័ន្ធរៀបចំវគ្គសិក្សាខ្លីនេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពធនធាន គ្រូបង្វឹកជាតិ និងធានាបាននូវការបង្វឹក កីឡាករ ក៏ដូចជាបញ្ជូន កីឡាករមកចូលរួមការប្រកួតឲ្យបានសមស្រប និងអនុឡោមទៅតាមស្តង់ដារបស់ស្ថាប័នអន្ដរជាតិ ជាពិសេស ការបណ្តុះបណ្តាលធនធានគ្រូបង្វឹក និង កីឡាករ តាមបណ្តា រាជធានី-ខេត្តតែម្ដង។

Uploaded image

លោកថា «វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាព ធនធានមនុស្ស លើផ្នែកបង្វឹកកីឡាករ និងរៀបចំផែនការ ការប្រកួតកីឡាទោចក្រយាន ដើម្បីឲ្យ កីឡាករ ចូលរួមការប្រកួតយល់ច្បាស់ពី ច្បាប់ នៃការប្រកួតដោយ យុត្តិធម៌ សុខសុវត្ថិភាព និងត្រៀមខ្លួនចូលរួមដឹកនាំ និងបង្វឹក កីឡាករ-កីឡាការិនី ចូលរួមការប្រកួតកីឡា ទោចក្រយាន លក្ខណៈអន្តរជាតិនានា និងជាពិសេសសម្រាប់ត្រៀមខ្លួន ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នាពេលខាងមុខ»។ 

Uploaded image

ក្រោយបញ្ចប់វគ្គសិក្សាខាងលើ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់ ក្រសួងអប់រំ និងកិច្ចសហការរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូបង្វឹកកីឡាទោចក្រយានកម្រិត១ នាពេលនេះ ដែលធ្វើឲ្យគ្រូបង្វឹករបស់សហព័ន្ធ បានយល់ដឹងកាន់តែច្បាស់ អំពីបច្ចេកទេស ក្នុងការរៀបចំបង្វឹកកីឡាករ ដើម្បីត្រៀមចូលរួម រៀបចំការប្រកួតកីឡាទោចក្រយានលក្ខណៈជាតិ និងអន្តរ ជាតិនានា។

Uploaded image

ឯកឧត្តមប្រធានសហព័ន្ធបន្ដទៀតថា «បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងទាំងអស់នេះ ទៅចែករំលែកបន្តដល់ សមាគម-ក្លិប និងក្រុមកីឡាករ-កីឡាការិនីរបស់ខ្លួន នៅតាមរាជធានី-ខេត្ត ស្របតាមផែនការអភិវឌ្ឍ ជំនាញបច្ចេកទេស សម្រាប់ការប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិនានា នាពេលខាងមុខ ពិសេសការបណ្ដុះនូវធនធាន កីឡាករ-កីឡាការិនីបន្ដវេន សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១»។

Uploaded image

សម្រាប់លទ្ធផល នៃ វគ្គបណ្ដុះបណ្ដាលគ្រូកម្រិត១ លើកដំបូង បង្រៀនដោយ គ្រូឧទ្ទេសជនជាតិខ្មែរនេះ ត្រុវបានវាយតម្លៃក្នុងចំណោមសិក្ខាកាមចូលរួម គឺមានសិក្ខាកាមទទួលបាននិទ្ទេសល្អ ២០% និទ្ទេសល្អបង្គួរ ៥០% និងនិទ្ទេសមធ្យម ៣០%៕

Uploaded image


អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

13 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
179
Singapore
41
United Kingdom
26
Germany
24
Brazil
9
Hong Kong
8
France
6
China
6
Japan
4
South Korea
3
The Netherlands
2
Canada
2
Indonesia
1
Finland
1
Paraguay
1
Argentina
1
Ireland
1
Andorra
1
Cambodia
1
India
1
Honduras
1
សរុប
319
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន