Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សហព័ន្ធកីឡាទោចក្រយានបង្កើនធនធានគ្រូបង្វឹកតៀមឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១

Published on 03-02-2026 1232 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡា និងផែនការយុទ្ធសាស្រ្តរបស់ឯកឧត្ដម ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា ដើម្បីឱ្យធនធានមនុស្សលើវិស័យទោចក្រយានកាន់តែអភិវឌ្ឍន៍រីកចំរើននោះ បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូបង្វឹកកីឡាទោចក្រយានកម្រិត១ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២៦ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

Uploaded image

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានថ្លែងបញ្ជាក់ថា វគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូបង្វឹកកីឡាទោចក្រយានកម្រិត១នេះ សហព័ន្ធរៀបចំឡើងបន្ទាប់ពីបានរៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិតមូលដ្ឋានរួចហើយ កាលពីឆ្នាំ២០២៥។

Uploaded image

លោកថា សម្រាប់វគ្គគ្រូកម្រិត១នេះ បានរៀបចំឡើងក្នុងគោលបំណងបណ្តុះធនធានគ្រូបង្វឹកកីឡាទោចក្រយានឱ្យមានកាន់តែច្រើនដើម្បីធ្វើការបណ្តុះបណ្តាលចែករំលែកដល់កីឡាករកីឡាការិនីវ័យក្មេងបានក្លាយជាកីឡាករកីឡាការិនីសក្កានុពលត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០៣១ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

Uploaded image

អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ថា សម្រាប់វគ្គនេះផ្ទាល់សិក្ខាកាមទាំងអស់បានសិក្សាជាមួយការបង្ហាត់របស់គ្រូបង្វឹកដែលទើបតែបញ្ចប់ការសិក្សាកម្រិត៣ទទួលស្គាល់ដោយសហព័ន្ធកីឡាទោចក្រយានពិភពលោក។

លោក សង្ឈឹមជឿជាក់ថា សិក្ខាកាមដែលបានចូលរួមវគ្គគ្រូបង្វឹកកម្រិត១នេះនឹងក្លាយជាគ្រូបង្វឹកឆ្នើមនៅតាមបណ្តាក្លឹបរាជធានីខេត្តជួយបណ្តុះបណ្តាលកីឡាករកីឡាការិនីវ័យក្មេងអាចដណ្តើមបានមេដាយពីការប្រកួតយុវជនអាស៊ីឆ្នាំ២០៣១ជូនកម្ពុជា៕

Uploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
77
Germany
26
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
146
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន