Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អនុប្រធានខេមរសហព័ន្ធយូដូចង់ឃើញការអភិវឌ្ឍចំនួន៤ចំណុចធំៗរបស់កីឡាមួយនេះនៅកម្ពុជាក្នុងអាណត្តិថ្មី

Published on 16-01-2026 1347 មើល

Facebook Twitter or X Instagram

លោក Emmanuel Dias អនុប្រធានខេមរសហព័ន្ធយូដូបានស្នើ និងចង់ឱ្យសហព័ន្ធផ្ដោតសំខាន់ក្នុងអាណត្តិថ្មី២០២៦/២០៣០នោះ មានចំនួន៤ចំណុចធំៗ ដូចខាងក្រោម ៖ 

"៖ ទី១ កម្មវិធីដែលខ្ញុំបានស្នើសុំនោះ នឹងផ្ដោតទៅលើសសរស្តម្ភសំខាន់ៗដូចតទៅ៖

ពង្រឹងរចនាសម្ព័ន្ធមូលដ្ឋានរបស់សហព័ន្ធយូដូកម្ពុជា និងពង្រីកមូលដ្ឋានកីឡាករយូដូជាតិ ដើម្បីធានានូវកំណើនប្រកបដោយចីរភាព។

Uploaded image

ទី២ ពង្រីកឱកាសចូលរួម ដោយបើក និងអភិវឌ្ឍថ្នាក់បង្រៀន និងក្លិបយូដូបន្ថែមទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទី៣ លើកកម្ពស់ប្រព័ន្ធអភិវឌ្ឍកីឡាករជំនាញខ្ពស់ និងក្រុមជម្រើសជាតិ តាមរយៈការបង្ហាញការគាំទ្រទៅកាន់ការប្រកួត។

ទី៤ ពង្រឹងការទំនាក់ទំនង និងការផ្សព្វផ្សាយរបស់សហព័ន្ធ ដើម្បីលើកស្ទួយកីឡាយូដូនៅក្នុងស្រុក និងលើកកម្ពស់មុខមាត់ របស់សហព័ន្ធ នៅលើឆាកអន្តរជាតិ។"

Uploaded image

បន្ថែមពីលើនេះ ក្នុងនាមសជាអនុប្រធាន លោក Emmanuel Dias បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកីឡាយូដូ ឱ្យក្លាយជាមធ្យោបាយមួយសម្រាប់ការពង្រឹងសមត្ថភាព និងភាពខ្លាំងកក្លាផ្ទាល់ខ្លួន ជាពិសេសក្នុងការជួយស្ត្រី ឱ្យមានភាពឯករាជ្យ និងទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់ តាមរយៈការអនុវត្តក្បាច់គុនយូដូ។

Uploaded image

លោក Emmanuel រៀបរាប់ដែរថា ខេមរសហព័ន្ធយូដូកំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខនេះ ដូចជា ៖


 ឆ្នាំ២០២៦ ៖ កីឡាមហាវិទ្យាល័យអាស៊ី Asian University Game (នៅប្រទេសម៉ាឡេស៊ី ខែសីហា ) និងកីឡាអាស៊ី Asian Games (ប្រទេសជប៉ុន ខែកញ្ញា)


ឆ្នាំ២០២៧៖ កីឡាស៊ីហ្គេមa Sea Games (នៅប្រទេសម៉ាឡេស៊ី) និងកីឡាមហាវិទ្យាល័យពិភពលោក World University Games(នៅសាធារណរដ្ឋកូរ៉េ)


ឆ្នាំ២០២៨ និង២០២៩ ត្រៀមរៀបចំ ព្រឹត្តិការណ៍ អន្ដរជាតិធំៗចំនួនពីរ រួមមាន

កីឡាមហាវិទ្យាល័យអាស៊ីអាគ្នេយ៍ South East Asia University Games ឆ្នាំ២០២៨ កីឡាយុវជនពិការអាស៊ី Asian Para Youth Games ឆ្នាំ២០២៩។

Uploaded image

គួរដឹងដែរថា ខេមរសហព័ន្ធយូដូបានរៀបចំមហាសន្និបាតនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមជាអធិបតីភាពពីឯកឧត្ដម តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងឯកឧត្ដមអគ្គលេខាធិការ វ៉ាត់ ចំរើន ដើម្បីបញ្ចប់អាណត្តិចាស់ ២០២១-២០២៥ បន្តអាណត្តិថ្មី ២០២៦-២០៣០។ ក្នុងនោះដែរ ឯកឧត្ដម ហេង លី ទទួលបានសម្លេងគាំទ្រធ្វើជាប្រធានខេមរសហព័ន្ធសម្រាប់អាណត្តិថ្មីនេះ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
105
Germany
32
Singapore
17
United Kingdom
9
Japan
5
Hong Kong
4
Senegal
3
Sweden
3
Pakistan
2
Azerbaijan
2
South Korea
2
The Netherlands
2
Vietnam
2
United Arab Emirates
1
Poland
1
China
1
Brazil
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Mexico
1
សរុប
197
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន