Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វគ្គបណ្ដុះបណ្ដាលគ្រូ អាជ្ញាកណ្តាលនិង ចៅក្រមធ្វើឱ្យសិក្ខាកាម កាន់តែយល់ដឹងពីច្បាប់ប្រកួតធ្វើឱ្យបរិយាកាសនៃការតវ៉ាប្តឹងផ្តល់ត្រូវបានកាត់បន្ថយ

Published on 14-01-2026 704 មើល

Facebook Twitter or X Instagram

វគ្គបណ្ដុះបណ្ដាលគ្រូ អាជ្ញាកណ្តាលនិង ចៅក្រមធ្វើឱ្យសិក្ខាកាម កាន់តែយល់ដឹងពីច្បាប់ប្រកួតធ្វើឱ្យបរិយាកាសនៃការតវ៉ាប្តឹងផ្តល់ត្រូវបានកាត់បន្ថយ


ភ្នំពេញ៖ សិក្ខកាម ជាគ្រូបង្វឹក និងអាជ្ញាកណ្តាល ចៅក្រម កីឡាការ៉ាតេកម្ពុជា ចំនួន២៥នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូ ច្បាប់ការប្រកួតកីឡាការ៉ាតេពិភពលោក ដោយជោគជ័យដោយគ្រោងនាំយកចំណេះជំនាញទៅអនុវត្តនៅក្នុងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ធ្វើឡើងនៅថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ២០២៦។

Uploaded image

លោក ប៉ែន រតនា ប្រធានគណៈកម្មការអាជ្ញាកណ្តាលនិងចៅក្រម សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូ ច្បាប់ការប្រកួតកីឡាការ៉ាតេពិភពលោក ដែលសហព័ន្ធកីឡាការ៉ាតេ បាននាំយកមកបណ្តុះបណ្តាលចែករំលែកដល់ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមរយៈពេល៥ថ្ងៃនេះ វាគឺជាច្បាប់ការប្រកួតរបស់ការ៉ាតេពិភពលោក ដែលជាឆ័ត្រធំមួយគ្រប់សហព័ន្ធកីឡាការ៉ាត់តេគ្រប់ប្រទេសប្រើប្រាស់អនុវត្តក្នុងការប្រកួត។

Uploaded image

ដោយ ឡែក ច្បាប់ការប្រកួតពិភពលោក ដែលចែករំលែកបណ្តុះបណ្តាលដល់គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម នាពេលនេះ មានគោលដៅឱ្យពួកគាត់នាំយកនូវចំណេះជំនាញអំពីច្បាប់ទម្លាប់នៃការប្រកួត ការពិន័យ សេចក្តីថ្លៃថ្នូរ និងបទដ្ឋាននានា ដែលគេប្រើប្រាស់ក្នុងការប្រកួតជាកក្ខណៈអន្តរជាតិ យកទៅបង្ហាត់បង្ហាញដល់កូនសិស្សដែលជាអត្តពលិកត្រៀមចួលរួមការប្រកួតជើងឯកថ្នាក់ជាតិដែលសហព័ន្ធរៀបចំនៅដើមខែ កុម្ភៈ ឆ្នាំ ២០២៦ខាងមុខនេះ។ ចំណែកតួនាទីជាអាជ្ញាកណ្តាល ចៅក្រម ដែលបានមកទទួលយកចំណេះជំនាញរៀនសូត្របំពាក់បំប៉នទ្រឹស្តី ក្នុងវគ្គនេះ គឺពួកគាត់ នឹងនាំយកទៅអនុវត្តក្នុងការប្រកួត ក្នុងនោះមានការព្រមាន ការចាប់ពិន័យ ដាក់ពិន្ទុនិងការប្រកាសលទ្ធផលទៅតាមបទដ្ឋានរបស់ច្បាប់ការប្រកួតកីឡាការ៉ាតេពិភពលោក។

Uploaded image

ប្រធានគណៈកម្មការអាជ្ញាកណ្តាលនិងចៅក្រមរូបនេះ បានគូសបញ្ជាក់ទៀតថា ប្រសិនបើអត្តពលិក គ្រូបង្វឹក អាជ្ញាកណ្តាលនិងចៅក្រមបានយល់កាន់តែច្បាស់អំពីច្បាប់ការប្រកួតដែលជាច្បាស់របស់ពិភពលោកនោះនឹងធ្វើឱ្យការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នៅពេលខាងមុខនេះ មិនមានការប្រកែកតវ៉ាឈ្លោះគ្នា និងគ្មានការប្តឹងផ្តល់គ្នាដែលបង្កនូវការលំបាករញ៉េរញ៉ៃ ធ្វើបរិយាកាសនៃដំណើរការប្រកួតប្រព្រឹត្តិទៅដោយរលូននិងសប្បាយរីករាយ។


ដោយឡែក លោក ស៊ីយ៉ុន ស្ថាពរ អនុប្រធាននាយដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមដែលជាគ្រូបង្វឹក អាជ្ញាកណ្តាល និងចៅក្រមចំពោះការលះបង់ពេលវេលាមកទទួលយកនូវចំណេះជំនាញថ្មីៗនៃច្បាប់កីឡាការ៉ាតេពិភពលោក។ លោក សង្ឈឹមជឿជាក់ថា សិក្ខាកាមទាំងអស់ និងប្រើប្រាស់ជំនាញវិវិជ្ជាជីវៈនេះនាំយកទៅចែករំលែកដល់កីឡាករកីឡាការិនី និងយកទៅប្រើប្រាស់ក្នុងការកាត់សេចក្តីក្នុងការប្រកួតប្រកបដោយភាពត្រឹមត្រូវសុក្រិត្យយុតិ្តធម៌។

Uploaded image

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូ ច្បាប់ការប្រកួតកីឡាការ៉ាតេពិភពនេះរៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡា មានសិក្ខាកាមគ្រូបង្វឹក អាជ្ញាកណ្តាលនិងចៅក្រមចូលរួមសរុប២៥នាក់ ក្នុងនោះទទួលបានការវាយតម្លៃថា កម្រិតខ្ពស់មានចំនួនច្រើន កម្រិតធម្យម២នាក់ និងខ្សោយ១នាក់ ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
106
Germany
32
Singapore
17
United Kingdom
9
Japan
5
Hong Kong
4
Senegal
3
Sweden
3
Pakistan
2
Azerbaijan
2
South Korea
2
The Netherlands
2
Vietnam
2
United Arab Emirates
1
Poland
1
China
1
Brazil
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Mexico
1
សរុប
198
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន