Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឌីម សារុំ ជំនួបទី២ នូវតែរំពឹងខ្ពស់ឈ្នះមហា ម៉ាត់

Published on 07-01-2026 1159 មើល

Facebook Twitter or X Instagram

កីឡាករគុនខ្មែរ ឌីម សារុំ នៅតែបង្ហាញក្តីសង្ឈឹមខ្ពស់យកឈ្នះលើ មហា ម៉ាត់ ជាលើកទី២ ក្នុងជំនួបសងសឹកនៅថ្ងៃទី១១ខែមករាខាងមុខនេះ។


កីឡាករគុនខ្មែរ វ័យក្មេង ឌីម សារុំ នឹងត្រូវប៉ះកីឡាករ ប៉ែន កាក់ មហា ម៉ាត់ ដែលជាកីឡាករបរទេសមួយរូប ហ្វឹកហាត់ នៅក្លឹបប្រដាល់ប៉ែន កាក់គុនខ្មែរ នៅថ្ងៃទី១១ នាសង្វៀនប្រដាល់ទូរទស្សន៍ក្នុងស្រុកមួយ។


ជំនួបនៅថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៦ខាងមុខនេះ គឺជាជំនួបលើកទី២ ប៉ែន កាត់ មហា ម៉ាត់ ប៉ះកីឡាករ ឌីម សារុំ ដើម្បីសងសឹក ដ្បិតការប៉ះគ្នាលើកទី១ កាលពីឆ្នាំ២០២៥ កីឡាករ មហា ម៉ាត់ ចាញ់ពិន្ទុ កីឡាករ ឌីម សារុំ។


ជាមួយការប៉ះគ្នាក្នុងជំនួបលើកទី២ជាមួយកីឡាករ ប៉ែន កាក់ មហា ម៉ាត់. កីឡាករ ឌីម សារុំ បានអះអាងថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយ ។ជាមួយនិងក្តីសង្ឈឹមខ្ពស់ក្នុងជំនឿចិត្តយកឈ្នះកីឡាករ មហា ម៉ាត់ ៧០% ។ តែទោះជាមានក្តីសង្ឈឹមបែបនោះក្តី ឌីម សារុំ នូវតែចាត់ទុក មហា ម៉ាត់ ជាកីឡាករល្អមួយរូប ដែលហ្វឹកហាត់ពេញកម្លាំងពិបាកលើការយកឈ្នះ បើឈ្នះ គឺបានត្រឹមយកឈ្នះដោយពិន្ទុប៉ុណ្ណោះ។

Uploaded image

ឌីម សារុំ  ថាបើទោះបីរូបគេធ្លាប់វាយយកឈ្នះលើកីឡាករ មហា ម៉ាត់ម្តងរួចទៅហើយក្តី ប៉ុន្តែជំនួបលើកទី២នេះ រូបគេក៏មិនប្តូរទម្រង់វាយខុសពីមុននោះទេ ពោលការវាយគឺមើលទៅនិងស្ថានភាពដែលមិនឱ្យគូសត្រូវចាប់ចំណុចបាន។ សារុំ លើកឡើងថា ជំនួបលើកទី២ ប៉ះ មហា ម៉ាត់ រូបគេនិងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។


គួរឱ្យដឹងថា កីឡាករ ប៉ែន កាក់ មហា ម៉ាត់ ជាកីឡាករបរទេសមួយរូប បានយកឈ្នះកីឡាករគុនខ្មែរ ជាច្រើនរូប ហើយ បានប៉ះ ឌីម សារុំ ក្នុងជំនួប លើកទី១ កាលពីឆ្នាំ២០២៥ បានចាញ់ពិន្ទុ ខណៈការប៉ះគ្នាលើកទី២ នាជំនួបនៅថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៦ខាងមុខនេះ ត្រូវបានអ្នកគាំទ្រគុនខ្មែរភាគច្រើន នៅតែដាក់ត្តីសង្ឈឹមខ្ពស់លើកីឡាករ មហា ម៉ាត់ អាចនឹងយកឈ្នះកីឡាករ ឌីម សារុំបាន ដ្បិតកីឡាករបរទេសរូបនេះ ល្អខ្លាំងលើកម្លាំងវាយមិនចេះហត់ និងដើរបុកចូលរហូតកីឡាករខ្មែរមួយចំនួនអស់កម្លាំងមិនអាចតបតបាន៕

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
192
Singapore
42
United Kingdom
28
Germany
26
Brazil
9
China
8
Hong Kong
8
France
6
Japan
4
South Korea
3
Canada
2
The Netherlands
2
Indonesia
1
Finland
1
Argentina
1
Ireland
1
Andorra
1
Paraguay
1
Cambodia
1
India
1
Honduras
1
Colombia
1
Poland
1
សរុប
341
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន