Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

មុត សុម៉ាវត្តី អះអាងថា ខ្លួននៅតែបន្តដាក់ក្តីស្រម៉ៃដណ្តើមឱ្យបានមេដាយមាស បើទោះបីឆ្នាំ២០២៥នេះឈ្នះត្រឹមមេដាយប្រាក់ក៏ដោយ

Published on 29-12-2025 1548 មើល

Facebook Twitter or X Instagram

កីឡាការិនី មុត សុម៉ាវត្តី មកពីក្លឹបកីឡាប្រដាល់ នាគរាជមានជ័យ ទទួលបានមេដាយប្រាក់ប៉ុណ្ណោះ ពីការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បន្ទាប់ពីនាងប្រកួតចាញ់ កីឡាការិនី រៀមច្បង វី ស្រីស្រស់ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយការបោះបង់ការប្រកួតចោលត្រឹមទឹកទី២ ។

Uploaded image

តែទោះបីជានាង ទទួលបានត្រឹមតែមេដាយប្រាក់ក៏ដោយ ហើយមិនអាចឈានទៅសម្រេចបំណងឈ្នះមេដាយមាស ជូនក្លឹប ពីការប្រកួតប្រដាល់សកលជ្រើសជើងឯកថ្នាក់ជាតិ នូវឡើយក្តី។ ប៉ុន្តែកីឡាការិនី វ័យ ១៨ ឆ្នាំរូបនេះ នៅតែចញ្ចឹមចិត្តមិនបោះបង់ ហើយនូវការបន្តខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមដណ្តើមមេដាយមាស ឱ្យបាននៅឆ្នាំក្រោយ។

Uploaded image

កីឡាការិនី មកពី ខេត្តតាកែវ រូបនេះបានបញ្ជាក់ទៀតថា បរាជ័យនៅលើសង្វៀនប្រដាល់សកល នាពេលនេះ មិនបានបញ្ឈប់ការតាំងចិត្តរបស់នាង ដើរលើវថីប្រដាល់សកលនោះទេ ពោលបរាជ័យ គឺជាបទពិសោធ ដែលកាន់តែលើកទឹកចិត្តឱ្យនាងខិតខំតស៊ូ ហ្វឹកហាត់បន្ថែមទៀត ដើម្បីទៅសម្រេចបានក្តីស្រម៉ៃឈ្នះមេដាយមាស ជូនក្លឹប និងគ្រួសារ ដើម្បីទទួលបានឱកាសឈានជើងឡើងដល់ការប្រកួតអន្តរជាតិនៅក្រៅប្រទេស នាពេលអនាគតខាងមុខផងដែរ។

Uploaded image

គួរឱ្យដឹងដែរថា កីឡាការិនី មុត សុម៉ាវត្តី ជាកីឡាការិនីប្រដាល់សកល មកពីក្លឹប នាគរាជមានជ័យ នាងជាកូនស្រីទោលក្នុងគ្រួសារ មានស្រុកកំណើត ស្ថិតនៅ ក្នុងស្រុកត្រាំកក់ ខេត្ត តាកែវ មានអាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ ។ មុនពេល សុម៉ាវត្តី ឈានជើងចូលប្រឡុកក្នុងវិស័យ កីឡាប្រដាល់សកល នាងបានចូលប្រឡូកក្នុង កីឡាល្បុក្កតោ បន្ទាប់មកក៏ វិវឌ្ឍទៅហាត់ប្រដាល់គុនខ្មែរ ហើយក៏ធ្លាប់ឡើងប្រកួត ជើងឯកថ្នាក់ជាតិទាំងល្បុក្តោ និងគុនខ្មែរ ប៉ុន្តែនាងធ្លាប់ឈ្នះបានត្រឹមតែមេដាយប្រាក់ និង សំរឹទ្ធ ប៉ុណ្ណោះ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
152
Germany
43
Singapore
22
United Kingdom
12
Japan
6
Hong Kong
5
Brazil
4
France
3
Senegal
3
China
3
Sweden
3
Jordan
3
South Korea
3
Azerbaijan
2
Vietnam
2
The Netherlands
2
Bangladesh
2
Pakistan
2
Spain
1
Australia
1
Benin
1
Colombia
1
Norway
1
Ecuador
1
Mexico
1
South Africa
1
Philippines
1
Italy
1
Poland
1
United Arab Emirates
1
សរុប
284
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន