Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដម យី វាសនា ៖ ភាពរីកចម្រើនរបស់កម្ពុជាក្នុងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម៤ឆ្នាំមកនេះ ដោយសារកត្តាសុខសន្តិភាព

Published on 15-12-2025 847 មើល

Facebook Twitter or X Instagram

ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រំឭកថា កាលឆ្នាំ ២០២១ កម្ពុជា បានបញ្ជូនអត្តពលិកចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម នៅក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន តែ១៥រូប និងមានកីឡាករតែម្នាក់ ហើយបានតែមេដាយប្រាក់១គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែឆ្នាំ ២០២៥ ក្នុងការប្រកួតនៅក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កម្ពុជាមានអត្តពលិកកើនដល់ ៣៥នាក់ និងឈ្នះមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៥។

Uploaded image

ឯកឧត្ដម យី វាសនា មានប្រសាសន៍បែបនេះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលល្ងាចថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ក្រោយវិលពីដឹកនាំអត្តពលិកវ័យក្មេងកម្ពុជាចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមនៅក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។


អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍ថា កំណើនដ៏អស្ចារ្យនេះ បានមកដោយសារតែសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ដែលធ្វើឱ្យវិស័យនានាមានការរីកចម្រើន បូករួមទាំងវិស័យកីឡាផងដែរ។

Uploaded imageក្នុងការចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ ២០២៥ នេះ ក្រុមអត្តពលិកយុវជនប៉ារ៉ាហ្គេមកម្ពុជាប្រកួតប្រជែងលើ៤ប្រភេទកីឡា គឺ កីឡាឯកត្តជន (Para Athletics) ហែលទឹក វាយសី និងបោះបាល់ចូលទី (Goalball)។ ក្នុងនោះ មានតែកីឡាវាយសីប៉ុណ្ណោះដែលកម្ពុជាពុំបានមេដាយ។


សូមបញ្ជាក់ដែរថា ប្រតិភូកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមកម្ពុជាដឹកនាំដោយឯកឧត្ដម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីតំណាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បាននាំយកទង់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម មកកាន់កម្ពុជាដើម្បីបន្តជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ ២០២៩៕

Uploaded image

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

14 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
392
Singapore
98
Germany
68
France
54
Vietnam
41
China
39
United Kingdom
35
South Korea
29
Brazil
23
Hong Kong
17
Cambodia
16
The Netherlands
14
Poland
10
Bangladesh
9
Japan
6
Iraq
6
Indonesia
5
Canada
4
Mexico
4
New Zealand
4
Ireland
4
Malaysia
3
Syria
3
Colombia
3
Australia
3
Ecuador
3
Sweden
3
Venezuela
3
South Africa
2
Türkiye
2
Jamaica
2
Nigeria
2
India
2
Philippines
2
សរុប
942
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.