Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អតីតកីឡាការិនីបាល់ទះ វ៉ាន់ បូរី បង្ហាញខ្លួនសាជាថ្មីក្នុងស៊ីហ្គេម តែលើកនេះក្នុងប្រភេទកីឡាតេក្វាន់ដូវិញម្ដង

Published on 04-12-2025 1505 មើល

Facebook Twitter or X Instagram

ក្រោយបានបង្ហាញខ្លួនក្នុងនាមជាសមាជិកក្រុមបាល់ទះនារីជម្រើសជាតិកម្ពុជា​ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ កាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឥឡូវនេះ កីឡាការិនី វ៉ាន់ បូរី ទទួលបានឱកាសនេះសាជាថ្មី តែក្នុងនាមជាសមាជិកក្រុមជម្រើសជាតិតេក្វាន់ដូ WT កម្ពុជា ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសថៃ។

Uploaded image

យុវតីមានប្រភពមកពីស្រុកអង្គស្នួល ខេត្តកណ្ដាល នឹងប្រកួតក្នុងប្រភេទទម្ងន់ -៦៧គីឡូក្រាម។ នាងថា មានអារម្មណ៍ភ័យៗខ្លះដែរ ដោយសារតែនេះជាការបង្ហាញខ្លួនលើកដំបូងក្នុងប្រភេទកីឡាតេក្វាន់ដូនៅស៊ីហ្គេម តែថា នឹងប្រឹងប្រែងអស់ពីសមត្ថភាព។ 

Uploaded image

ដោយសារតែធ្លាប់លេងកីឡាបាល់ទះនៅកម្រិតវិទ្យាល័យ និងមានសមត្ថភាពល្អផងនោះ វ៉ាន់ បូរី បានជាប់ជម្រើសជាតិបាល់ទះនារីក្នុងឆ្នាំ២០២២ដើម្បីត្រៀមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ ប៉ុន្តែក្រោយចប់យុទ្ធនាការនាពេលនោះ នាងបានវិលមកចាប់កីឡាតេក្វាន់ដូវិញម្ដង និងមានឱកាសជាប់ជម្រើសជាតិចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង ដោយធ្លាប់ទៅប្រកួតសាកលវិទ្យាល័យពិភពលោកនៅអាល្លឺម៉ង់ និងនៅប្រទេសវៀតណាមថ្មីៗនេះ។

Uploaded image

កីឡាការិនី វ៉ាន់ បូរី បានសូមការគាំទ្រពីប្រជាជនខ្មែរចំពោះការទៅប្រកួតនាពេលខាងមុខ។ នាងក៏លើកទឹកចិត្តដល់មហាជនចូលរួមលេងកីឡាឱ្យបានច្រើនដើម្បីសុខភាពល្អ រាងកាយរឹងមាំ ហើយជាពិសេសកីឡាតេក្វាន់ដូក៏ផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាពផងដែរ៕

Uploaded image

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

14 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
391
Singapore
98
Germany
67
France
54
Vietnam
41
China
39
United Kingdom
35
South Korea
29
Brazil
23
Hong Kong
17
Cambodia
16
The Netherlands
14
Poland
10
Bangladesh
9
Japan
6
Iraq
6
Indonesia
5
Canada
4
Mexico
4
New Zealand
4
Ireland
4
Malaysia
3
Syria
3
Colombia
3
Australia
3
Ecuador
3
Sweden
3
Venezuela
3
South Africa
2
Türkiye
2
Jamaica
2
Nigeria
2
India
2
Philippines
2
សរុប
940
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.