Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ចំនួនចុងក្រោយនៃប្រតិភូ និងអត្តពលិកកម្ពុជាទៅស៊ីហ្គេម ខណៈសន្តិសុខសុវត្ថិភាពត្រូវបានយកចិត្តទុកដាក់ពិសេសបំផុត

Published on 03-12-2025 1554 មើល

Facebook Twitter or X Instagram

កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ ឯកឧត្ដម ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ បានធ្វើដំណើរទៅកាន់ ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធ នឹងការរាយការណ៍ចុងក្រោយស្ដីពីចំនួន ប្រតិភូ អត្តពលិក និងប្រភេទកីឡាចូលរួម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ពីចន្លោះពីថ្ងៃទី ០៩ ដល់ថ្ងៃទី ២១ ខែ ធ្នូ ខាងមុខ។

Uploaded image

ជុំវិញការស្នាក់នៅ ហូបចុក ឯកឧត្ដម ញ៉ាន សុខវិសាល បានមានប្រសាសន៍ថា ក្រុមកម្ពុជាមានលក្ខណៈពិសេសជាងក្រុមកីឡាប្រទេសផ្សេង ដោយប្រតិភូ និងអត្តពលិកកម្ពុជាស្នាក់នៅរួមគ្នាតែម្ដង ដោយមិនបែងចែកប្រភេទកីឡាឡើយ ហើយការស្នាក់នៅ និងប្រកួតមាននៅ ២កន្លែង គឺ នៅក្រុងបាងកក និង ខេត្តឈុនបុរី។


ក្រៅពីនេះ ឯកឧត្ដមនាយបេសកកម្ម បានប្រាប់ថា ក៏មានការជជែកពីការរក្សា សន្តិសុខ សុវត្ថិភាពដល់ ក្រុមប្រតិភូ និងអត្តពលិកកម្ពុជា ក្នុងអំឡុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម ដោយមានការចូលរួមការពារយ៉ាងពេញទំហឹង ពីសមត្ថកិច្ចម្ចាស់ផ្ទះ ទាំងនៅសណ្ឋាគារ និងពេលធ្វើដំណើរ។

Uploaded image

ឯកឧត្ដម ញ៉ាន សុខវិសាល បានឱ្យដឹងទៀតដែរថា ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  នឹងមានកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី ៨ ខែធ្នូ ។


ទាក់ទងទៅនឹងចំនួនចុងក្រោយរបស់់ កីឡាកម្ពុជា ដែលចូលរួម ស៊ីហ្គេម ២០២៥ មានអត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ តេក្វាន់ដូ WT ឃីកបុកស៊ីង ម៉ូតូទឹក  ជឺជីតស៊ូ បាល់ទាត់លើតុ ទ្រីយ៉ាត្លុង និងកីឡាអេឡិចត្រូនិក ខណៈប្រតិភូ និងអត្តពលិកមានចំនួន ១៣៧នាក់៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
149
Germany
43
Singapore
22
United Kingdom
12
Japan
6
Hong Kong
4
Brazil
4
Senegal
3
China
3
Sweden
3
Jordan
3
South Korea
3
France
3
Pakistan
2
Azerbaijan
2
Bangladesh
2
The Netherlands
2
Vietnam
2
Colombia
1
Benin
1
Australia
1
Spain
1
Norway
1
Ecuador
1
Mexico
1
South Africa
1
Philippines
1
Italy
1
Poland
1
United Arab Emirates
1
សរុប
280
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន