Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ម្ចាស់ពានកីឡាស្រ្តីឆ្នើមអាស៊ាន សំ ថារ័ត្ន៖ ពានរង្វាន់នេះមិនមែនគ្រាន់តែជារបស់ខ្ញុំទេ វាជារបស់ស្ត្រីទាំងអស់

Published on 30-11-2025 795 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ កីឡាការិនីជំនាញក្បាច់គុនប្រយុទ្ធ សំ ថារ័ត្ន ត្រូវបានគណៈកម្មការប្រកួតពានរង្វាន់ស្ត្រីឆ្នើមអាស៊ីអាគ្នេយ៍ (Women Of the Future Awards South East Asia) ជ្រើសរើសជាបេក្ខភាព ដែលត្រូវឈ្នះពាន Women Of the Future (WOF) ផ្នែកកីឡា ដែលត្រូវបានរៀបចំឡើង នៅប្រទេសសិង្ហបុរី កាលពីយប់ថ្ងៃទី ២៧ ខែវិច្ឆិកានេះ។


សំ ថារ័ត្ន ជាកីឡាការិនីមានសមត្ថភាពពហុជំនាញទាំងផ្នែកកីឡាគុនល្បុក្កតោ យុទ្ធគុនចម្រុះ និងប្រដាល់គុនខ្មែរ ហើយកីឡាការិនីរូបនេះ ក៏ជាតួសម្ដែងក្នុងភាពយន្ដមួយចំនួន ដូចជា ដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ, ហែកគុក និងរឿង Short Gun Wedding របស់ក្រុមហ៊ុន Hollywood ផងដែរ។

Uploaded image

ទោះជាជោគជ័យ លើវិស័យកីឡាខ្លះ និងសិល្បៈខ្លះ ប៉ុន្តែ សំ ថារ័ត្ន នៅតែចូលរួមប្រកួតព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្ដរជាតិ ដោយដណ្តើមបានមេដាយ និងពានជូនប្រទេសជាតិ ជាបន្តបន្ទាប់ ហើយក្នុងព្រឹត្តិការណ៍ខ្លះ ថារ័ត្ន ត្រូវបានគូប្រកួតវាយឡើងទ្រមខ្លួន ប៉ុន្ដែកីឡាការិនីរូបនេះ នៅតែស្វាហាប់ហើយចង់ប្រកួតម្ដងហើយម្ដងទៀត។



កីឡាការិនីពហុជំនាញ សំ ថារ័ត្ន បានបង្ហាញមោទនភាពខ្លាំង ចំពោះការឈ្នះពានស្រ្តីឆ្នើមអាស៊ីអាគ្នេយ៍នេះ ព្រោះនាងខ្លួនឯងក៏មិនជឿថា អាចឈ្នះបានពានមួយនេះដែរ។ ថារ័ត្ន បានបង្ហោះសារបែបនេះថា៖ «ប្រវត្តិបេក្ខភាព ដែលជាប់ឈ្មោះក្នុងពានស្ត្រីប្រភេទកីឡានេះ គឺសុទ្ធតែមានឈ្មោះបោះសំឡេង ហើយខ្លាំងៗណាស់ ខ្ញុំអត់នឹកស្មានថា ឈ្នះពានមែន»។


យ៉ាងណាក៏ដោយ តាមរយៈការឈ្នះពានស្រ្តីឆ្នើមផ្នែកកីឡារបស់ WOF ជាលើកដំបូងនេះ សំ ថារ័ត្ន បានបញ្ជាក់ពីអារម្មណ៍ពិត កាលពីយប់ថ្ងៃព្រហស្បតិ៍នោះថា៖ «យប់នេះ ខ្ញុំបានឈរនៅលើឆាក Women Of the Future ក្នុងនាមជាអ្នកប្រយុទ្ធ ជាអ្នកសុបិន និងជាស្ត្រីអាស៊ីដ៏មានមោទនភាពម្នាក់ ដែលមកពីប្រទេសកម្ពុជា ហើយខ្ញុំបានឈ្នះ»។

Uploaded image

ថារ័ត្ន បានបន្ថែមថា៖ «ពានរង្វាន់នេះមិនមែនគ្រាន់តែជារបស់ខ្ញុំទេ វាជារបស់អ្នកគ្រប់គ្នា ដែលជឿជាក់លើខ្ញុំហើយក៏សម្រាប់ស្ត្រី ដែលត្រូវបានជ្រើសរើសទាំងអស់ ដែលបានមកទីនេះ ដល់បន្ទប់នេះ នៅយប់នេះ។ ឆាក Woman Of The Future នៅយប់នេះ បានបង្ហាញដល់ខ្លួនខ្ញុំ និងមនុស្សគ្រប់គ្នាថា អ្វីៗគឺអាចធ្វើទៅបាន។ ចំពោះស្ត្រីទាំងអស់ ប្រសិនបើខ្ញុំអាចធ្វើបាន អ្នកក៏អាចធ្វើបានដែរ!»៕

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
200
Singapore
44
United Kingdom
28
Germany
26
Brazil
9
Hong Kong
8
China
8
France
6
Japan
4
South Korea
3
Australia
2
The Netherlands
2
Canada
2
Ireland
1
Poland
1
Colombia
1
Honduras
1
India
1
Cambodia
1
Andorra
1
Finland
1
Argentina
1
Paraguay
1
Indonesia
1
សរុប
353
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន