Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ដែក ភារៈ៖ វគ្គបច្ចេកទេសថ្នាក់ជាតិ គឺជាផ្នែកមួយ នៃការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជា

Published on 24-11-2025 964 មើល

Facebook Twitter or X Instagram

(ភ្នំពេញ)៖ បន្ទាប់ពីសិក្សាវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៥ ដោយជោគជ័យ ក្រោយដំណើរការសិក្សារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែវិច្ឆិកានេះ ខណៈមន្ដ្រីជំនាញ នៃក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏សំខាន់នេះ។


លោកសាស្ដ្រាចារ្យ ដែក ភារៈ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេបានមានប្រសាសន៍ថា៖ វគ្គនេះពិតជាសំខាន់ណាស់ដើម្បីបង្កើនធនធានគ្រូបង្វឹកនៅក្នុងប្រទេសកម្ពុជា។ សិក្ខាកាមចូលរួមបានត្រឹមតែ ៣០ នាក់ប៉ុណ្ណោះដោយសារកង្វះថវិកា។ សិក្ខាកាមភាគច្រើនជាគ្រូបង្គោលមកពីតាមបណ្តាលសាលាគុន សមាគម និងក្លិប ប៉ុន្តែនៅមានគ្រូជំនួយជាច្រើនទៀតដែលមិនបានចូលរួម។

Uploaded image


សហព័ន្ធពិតចង់បើកវគ្គបណ្តុះបណ្តាលឲ្យបានច្រើនបន្ថែមនៅតាមបណ្តាខេត្តនានា ប៉ុន្តែដោយសារកង្វះថវិកាទើបមិនទាន់អាចដំណើរតាមការចង់បាន។


ទោះបីជាយ៉ាងណា តំណាងសហព័ន្ធរូបនេះបានសង្កត់ធ្ងន់ថា រឿងសំខាន់ចាំបាច់បំផុតនៅចំពោះមុខគឺសិក្ខាកាមដែលទទួលបានចំណេះដឹងពី វគ្គបណ្តុះបណ្តាលនេះគឺចែករំលែកដល់គ្រូជំនួយ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតឲ្យបានទូលំទូលាយ។

លោកថា៖វគ្គនេះគឺជាផ្នែកមួយ នៃការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ទមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានសហព័ន្ធ ។ ជាលទ្ធផល ក្រោយបញ្ចប់ការសិក្សារយៈពេល ៥ថ្ងៃនេះ ក្នុងចំណោមសិក្ខាកាមចូលរួម មានអ្នកទទួលបាននិទ្ទេសល្អ ១៦នាក់, និទ្ទេសល្អបង្គួរ ៩នាក់ និងនិទ្ទេសមធ្យម ៥នាក់ ។

Uploaded image


ជាមួយគ្នានេះដែរ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងមហាជន បានលើកឡើងថា វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២៥ នេះ ជាការឆ្លុះបញ្ចាំងនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងទេពកោសល្យរបស់គ្រូបង្វឹក ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់អស់ពីមត្ថភាពរបស់ខ្លួនក្នុងរយៈពេល ៥ថ្ងៃកន្លងមកក្នុងការរៀនសូត្រ។

Uploaded image

លោកសង្ឃឹមថា ក្រោយបញ្ចប់វគ្គនេះ សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងទទួលបានពីគ្រូឧទ្ទេស ទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព នៅតាមសមាគមក្លិប និងសាលាគុន តាមមូលដ្ឋានរៀងៗខ្លួន ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជាឲ្យកាន់តែរីកចម្រើន ក្នុងការកសាងធនធានកីឡាករ-កីឡាការិនីឆ្នើមៗមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
175
Germany
45
Singapore
29
United Kingdom
14
Japan
7
Brazil
6
Hong Kong
5
China
4
South Korea
4
Senegal
3
France
3
Jordan
3
Sweden
3
Argentina
2
Bangladesh
2
Azerbaijan
2
The Netherlands
2
Vietnam
2
Pakistan
2
Uzbekistan
1
Benin
1
Colombia
1
Finland
1
Australia
1
Spain
1
Norway
1
Ecuador
1
Mexico
1
South Africa
1
Philippines
1
Italy
1
Poland
1
United Arab Emirates
1
សរុប
327
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន