Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រុមបាល់បោះរទេះនារីកម្ពុជា បានកៅអីទៅព្រឹត្តិការណ៍កីឡាជនពិការអាស៊ី នៅជប៉ុន ឆ្នាំក្រោយ

Published on 14-11-2025 997 មើល

Facebook Twitter or X Instagram

បន្ទាប់ពីក្រុមកីឡាការិនីបាល់បោះរទេះកម្ពុជា បានយកឈ្នះ ក្រុមកីឡាការិនីឥណ្ឌា ក្នុងការប្រកួតកីឡាបាល់បោះរទេះជនពិការអាស៊ី-អូសេអានី (The 2025 IWBF Asia Oceania Championship) កាលពីម្សិលមិញនេះ បានធ្វើឱ្យក្រុមកីឡាជនពិការផ្នែកនារីរបស់កម្ពុជា បានឱកាសទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ី 2026 Asian Para Games ឆ្នាំ ២០២៦ នៅប្រទេសជប៉ុន ក្នុងនាមជាក្រុមលេខ ២ ក្នុង Division B។

Uploaded image

នេះជាជ័យជម្នះលើកទី៤ សម្រាប់ក្រុមនារីកម្ពុជា បន្ទាប់ពីបានឈ្នះ អ៉ីរ៉ង់ ឡាវ និង ហ្វីលីពីន ប៉ុន្តែបានចាញ់ក្រុមម្ចាស់ផ្ទះថៃ។ សម្រាប់ការឈ្នះ ៤ និងចាញ់ ១ ក្រុមនារីកម្ពុជា ស្ថិតនៅលេខ២ ប្រចាំ Division B។


លទ្ធផល ៥ ប្រកួតរបស់ កម្ពុជា ក្នុងការប្រកួតកីឡាបាល់បោះរទេះជនពិការអាស៊ី-អូសេអានី (The 2025 IWBF Asia Oceania Championship) នៅប្រទេសថៃ ដែលបានបញ្ចប់ភារៈកិច្ចជាផ្លូវការ កាលពីម្សិលមិញ មានដូចជា៖


•  កម្ពុជា  បានឈ្នះ  អ៉ីរ៉ង់ ដោយពិន្ទុ ៥៨-៤៣

•  កម្ពុជា បានឈ្នះ ឡាវ ដោយពិន្ទុ ៦៧-៤០

•  កម្ពុជា បានចាញ់ ថៃ ដោយពិន្ទុ ៣៩-៦២

•  កម្ពុជា បានឈ្នះ ហ្វីលីពីន ដោយពិន្ទុ ៦៣-១៤

•  កម្ពុជា បានឈ្នះ ឥណ្ឌា ដោយពិន្ទុ ៧៩-២៩

Uploaded image

សូមបញ្ជាក់ថា ក្រុមខ្លាំងនៅ Division A គឺ ជប៉ុន អូស្ត្រាលី និង ចិន ប្រកួតក្នុងវគ្គសន្សំពិន្ទុ ដោយក្រុមទាំង ៣ រង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្វ័យប្រវត្តិ ខណៈ១ក្រុមទៀតគឺជាក្រុមលេខ១ នៅ Division B។


•  Division B ៖ អូស្ត្រាលី ជប៉ុន និង ចិន

•  Division B ៖ ថៃ កម្ពុជា ឥណ្ឌា ឡាវ អ៊ីរ៉ង់ និងហ្វីលីពីន ៕

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

15 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

Germany
11
United States
11
Singapore
3
China
3
Cambodia
1
Norway
1
Sweden
1
សរុប
31
© Olympics Cambodia. All rights reserved.