Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

២១ប្រទេស ប្រជែងយកមេដាយកីឡាវាយកូនបាល់ពានរង្វាន់ ទេព ឃុនណា

Published on 01-01-1970 858 មើល

Facebook Twitter or X Instagram

អត្តពលិកវាយកូនបាល់មកពី ២១ប្រទេស បានចូលរួមប្រកួតប្រជែងយក ពានរង្វាន់វាយកូនបាល់ ទេពឃុនណា (30th Annual Tep Kunnah Memorial Cup 2025) លើកទី៣០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដើម្បីរម្លឹកខួបអតីតកីឡាករជើងខ្លាំងរបស់កម្ពុជា លោក ទេព ឃុនណា។

Uploaded image

កញ្ញា ស៊ុម ចិន្តា អ្នកសម្របសម្រួល ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ទេព ឃុនណា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះដំណើរការប្រកួតចំនួន ២ សប្តាហ៍ ដោយសប្តាហ៍ទី១ ចាប់ផ្តើមពីថ្ងៃទី ១០-១៥  ខែវិច្ឆិកា និងសប្តាហ៍ទី២ ចាប់ផ្តើមពីថ្ងៃទី ១៦-២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ កញ្ញាបន្ថែមថា ការប្រកួតនេះមាន កីឡាករ កីឡារិនី កម្រិតបច្ចេកទេសខ្ពស់ៗ ដោយផ្តោតសំខាន់លើ អត្តពលិកវ័យក្មេង ខណៈម្ចាស់ផ្ទះកម្ពុជា មានសមាសភាពកីឡាករ ៣នាក់បានចូលរួមប្រកួតប្រជែងជាមួយ កីឡាករអន្តរជាតិ ដើម្បីដកបទពិសោធ និងបង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

Uploaded image

ជាមួយគ្នានេះ កញ្ញា ស៊ុម ចិន្តា បានសង្កត់ធ្ងន់ថា សម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៥នេះ សហព័ន្ធបានត្រៀមខ្លួនជាច្រើនខែមកហើយ ដើម្បីរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយលើការហូបចុក ស្នាក់នៅ ដឹកជញ្ជូនជាដើម ដើម្បីទទួល ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកពីប្រទេសចំនួន ២០ ផ្សេងទៀតឱ្យទទួលបានភាពកក់ក្តៅ និងកិត្តិយសជាតិ ក្នុងនាមជាម្ចាស់ផ្ទះផងដែរ។


អ្នកសម្របសម្រួលព្រឹត្តិការណ៍រូបនេះឱ្យដឹងទៀតថា កីឡាករ កីឡាការិនី វាយកូនបាល់ មកពី ២១ ប្រទេស មានដូចជា ប្រទេសម៉ាឡេស៊ី សិង្ហបុរី ចិន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ឥណ្ឌា វៀតណាម ជប៉ុន អង់គ្លេស ន័រវែស ព្រុយណេ រុស្ស៊ី ស្រីលង្កា អូស្ត្រាលី នូវែលសេឡង់ អូទ្រីស បង់ក្លាដែស និងបារាំងជាដើម។

Uploaded image

ជាមួយគ្នានេះ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឱ្យដឹងដែរថា ការប្រកួតនេះធ្វើឡើង ដើម្បីរម្លឹកគុណដល់ លោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជា មួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។ លោក ទេព ឃុនណា គឺជាអតីតកីឡាករវាយកូនបាល់ឆ្នើមរបស់ កម្ពុជា ដែលបានទទួលមរណៈភាពជាង២០ឆ្នាំកន្លងទៅ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
248
Germany
50
Singapore
39
United Kingdom
19
China
10
Brazil
8
Japan
8
Hong Kong
5
France
5
South Korea
4
Senegal
3
Jordan
3
Sweden
3
Colombia
2
Argentina
2
Mexico
2
Vietnam
2
The Netherlands
2
Bangladesh
2
Philippines
2
Italy
2
Pakistan
2
United Arab Emirates
2
Azerbaijan
2
Belgium
1
Chile
1
Venezuela
1
Netherlands
1
India
1
Uzbekistan
1
Finland
1
Benin
1
Australia
1
Spain
1
សរុប
441
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន