Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាប្រកួតចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាយុវជននៅអាស៊ីថ្វីដ្បិតមិនទទួលបានមេដាយតែខ្លះបំបែកឯតទគ្គកម្មកំណត់ត្រាចាស់និងធ្វើបានល្អ

Published on 03-11-2025 1131 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ ដែលព្រះរាជាណាចក្របារ៉ែន ទទួលធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ជាស្ថាពរហើយត្រឹមថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៥ ដោយអត្តពលិកគ្រប់ប្រទេស បានវិលទៅកាន់ប្រទេសរៀងៗខ្លួនត្រឹមថ្ងៃទី២ ខែ វិច្ឆិកា ខណៈអត្តពលិកកីឡាកម្ពុជាបានវិលមកដល់មាតុប្រទេសវិញនៅល្ងាចថ្ងៃទី២ ខែ វិច្ឆិកា ដឹកនាំដោយ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយករដ្ឋានកីឡា ។

Uploaded image

ថ្លែងក្នុងដំណើរមកដល់ នាអាកាសយានរដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ប៉ុន សុខ បានថ្លែងបញ្ជាក់ឱ្យដឹងថា ប្រភេទកីឡាចុងក្រោយ ដែលបានបន្តការប្រកួតនៅចុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ នាប្រទេសបារ៉ែននេះ ថ្វីដ្បិតយើងមិនទទួលបាននូវលទ្ធផលមេដាយជូនជាតិក៏ពិតមែន ប៉ុន្តែប្រភេទកីឡាមួយចំនួនបានបំបែកឯតទគ្គកម្មកំណត់ត្រាចាស់ និងធ្វើបានល្អ ជាពិសេស គឺអត្តពលិកយើងរក្សាបាននូវក្រមសីលធម៌លេងដោយយុត្តិធម៌។

Uploaded image

កក្តាទាំងអស់នេះបានបង្ហាញឱ្យឃើញនូវផលវិជ្ជមានល្អប្រសើរសម្រាប់កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាសកលវិទ្យាល័យអាស៊ានឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ីឆ្នាំ២០៣១។

Uploaded imageសូមបញ្ជាក់ថា ប្រភេទកីឡារបស់កម្ពុជាដែលត្រឡប់មកក្រោយគេនៅថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ មានដូចជា៖ វាយកូនឃ្លីលើតុ .វាយសី.លើកទម្ងន់.យូដូ.ជឺជីតស៊ូ និង.ហែលទឹក ។

គួរឱ្យដឹងថា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ ដែលប្រទេសបារ៉ែនទទួលធ្វើជាម្ចាស់ផ្ទះនេះមាន៤៥ប្រទេសចូលរួម ក្នុងនោះកម្ពុជាបញ្ជូន១៤ប្រភេទកីឡាចូលរួម ដោយដណ្តើមបានមេដាយសរុប៤គ្រឿង ក្នុងនោះមេដាយ៣គ្រឿងដណ្តើមបានលើប្រភេទកីឡាគុនខ្មែរ និង១គ្រឿងទៀតដណ្តើមបានលើប្រភេទកីឡាបញ្ចស៊ីឡាត់ ខណៈលេខរៀងកម្ពុជាឈរនៅ។

Uploaded image


អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
201
Singapore
46
United Kingdom
28
Germany
26
Brazil
9
Hong Kong
8
China
8
France
6
Japan
4
South Korea
3
The Netherlands
2
Canada
2
Australia
2
Ireland
1
Mexico
1
Egypt
1
Poland
1
Colombia
1
Honduras
1
India
1
Cambodia
1
Andorra
1
Paraguay
1
Argentina
1
Indonesia
1
Finland
1
សរុប
358
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន