Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ការធ្វើម្ចាស់ផ្ទះឧត្ដមមន្ត្រីកីឡាអាស៊ាន និង រដ្ឋមន្ត្រីកីឡាអាស៊ាននឹងផ្ដល់គុណប្រយោជន៍ច្រើនដល់កម្ពុជា

Published on 12-09-2025 479 មើល

Facebook Twitter or X Instagram

ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំឧត្ដមមន្ត្រីកីឡាអាស៊ាន ឆ្នាំ២០២៦ និង កិច្ចប្រជុំរដ្ឋមន្រ្តីកីឡាអាស៊ាន ឆ្នាំ២០២៧ ជាឱកាសនៃការទាក់ទាញការគាំទ្រ និង បង្ហាញពីប្រសិទ្ធភាពនៃការរៀបចំដើម្បីទទួលបានការគាំទ្រពីអាស៊ាន និង ដៃគូអាស៊ាន។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា។

Uploaded image


ឯកឧត្តមរដ្ឋលេខាធិការបន្តថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់ទាំង២ក៏បង្ហាញថា កម្ពុជាជាប្រទេសស្រលាញ់សុខសន្តិភាព ដែលនេះជាសារផ្ញើទៅកាន់ពិភពលោកដែរថា កីឡានាំមកនូវសន្តិភាព កីឡារស់ក្នុងសន្តិភាព និងឱ្យអាស៊ានបានឃើញពីខិតខំរបស់កម្ពុជាដែលបានប្រឹងប្រែងដើម្បីសុខមាលភាព សេចក្ដីសុខ និងចៀសវៀងពីបញ្ហាវិវាទនានា។ ទន្ទឹមនឹងនេះ ក្រោយពីទទួលបានជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន ២០២៨ និង កីឡាយុវជនអាស៊ី និង ប៉ារ៉ាយុវជនអាស៊ី ឆ្នាំ២០២៩។


Uploaded image


ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ដែរថា ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូពីក្រសួងអប់រំ យុវជន និង កីឡា ចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីកីឡា និង រដ្ឋមន្ត្រីកីឡាអាស៊ានពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែកញ្ញា នារដ្ឋធានីហាណូយ ប្រទេសវៀតណាម។ នេះក៏ជាឱកាសដាក់ចេញយុទ្ធសាស្ត្រដល់ប្រទេសឯទៀតបានដឹងពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំដ៏ធំទាំង២ក្នុងឆ្នាំ២០២៦ និង ២០២៧។


កម្ពុជាបានត្រៀមលក្ខណៈពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះឱ្យបានល្អ និងទទួលបានជោគជ័យ ហើយតាមគម្រោងនឹងធ្វើនៅខេត្តសៀមរាប។ ឆ្លៀតក្នុងឱកាសនោះ កម្ពុជានឹងស្វែងរកការគាំទ្រលើការរៀបចំព្រឹត្តិការណ៍សម្ដែង ឬការប្រកួតកីឡាប្រពៃណីអាស៊ានដែលអាចធ្វើឡើងនៅខេត្តសៀមរាប៕

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

15 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
221
Singapore
53
United Kingdom
32
Germany
28
Brazil
10
China
10
Hong Kong
8
France
7
South Korea
7
Japan
5
The Netherlands
2
Canada
2
Australia
2
Colombia
2
India
2
Ireland
1
Mexico
1
Egypt
1
Poland
1
Honduras
1
Cambodia
1
Andorra
1
Paraguay
1
Argentina
1
Indonesia
1
Finland
1
សរុប
402
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន