Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

AIA Pink Run បើកចំហរឱ្យស្ត្រីចូលពិនិត្យរកជំងឺមហារីកសុដន់ដោយ​ឥតគិតថ្លៃមុន​ថ្ងៃប្រកួតផ្លូវការ

Published on 14-07-2025 457 មើល

Facebook Twitter or X Instagram

ព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៥ នាមុខសួនច្បារវត្តបទុមវតី។ 


Uploaded image


ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះនៅតែបន្តយុទ្ធនាការរត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់​របស់​ស្ត្រី។ ឯកឧត្ដមលើកឡើងថា យុទ្ធនាការ២លើកកន្លងមក ពោលឆ្នាំ២០២៣ និង២០២៤ មានស្ត្រី និងមហាជនកាន់តែច្រើនបានជ្រួតជ្រាប ពីបញ្ហាជំងឺមហារីកសុដន់។ ជាក់ស្ដែងក្នុងថ្ងៃប្រកួតម្ដងៗ មានស្ត្រីជាច្រើនបានចូលរួមពិនិត្យ​រកជំងឺនេះនៅទីតាំងដែលត្រូវបានរៀបចំ។ 


ដោយសារតែបែបនេះហើយ សម្រាប់ឆ្នាំ២០២៥នេះ មុនថ្ងៃប្រកួតចំនួន៣ថ្ងៃ គណៈកម្មការនឹងមានរៀបចំជាស្តង់ផ្ដល់ការពិនិត្យដោយឥតគិតថ្លៃ ដូច្នេះស្ត្រីទូទាំងប្រទេសអាចចូលរួមបាន។ គោលបំណងសំខាន់មួយទៀតនៃព្រឹត្តិការណ៍ AIA Pink Run នេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន បន្តថា ក៏ជាយុទ្ធនាការគាំទ្រដល់អង្គការសប្បុរសធម៌នានា។​


លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំការប្រកួតម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា គិតមកទល់ថ្ងៃសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដា នេះមានអ្នកចុះឈ្មោះចូលរួមជិត១៣០០នាក់ហើយលើវិញ្ញាសា គឺ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង២,៥គីឡូម៉ែត្រ ខណៈអ្នកចូលរួមសរុបឆ្នាំ២០២៤ មានជិត៤០០០នាក់។ សម្រាប់ឆ្នាំ២០២៥ គណៈកម្មការរៀបចំរំពឹងថា នឹងមានអ្នកចូលរួមចំនួន៥០០០នាក់។ 


អ្នកស្រី Jane Tay អគ្គនាយិការក្រុមហ៊ុន AIA Cambodia ថ្លែងថា ព្រឹត្តិការណ៍ AIA Pink Run បានចូលរួមពង្រីកការយល់ដឹងយ៉ាងច្រើនដល់​ស្ត្រី ក៏ដូចជាទប់ស្កាត់ជំងឺមហារីកសុដន់។ ទន្ទឹមនឹងនេះ ការចាប់ដៃគូជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជំរុញបានប្រសិទ្ធភាពខ្ពស់ផងដែរ។


ឯកឧត្ដម វ៉ាត់ ចំរើន បានអំពាវនាវដល់ទាំងស្ត្រី និងមហាជនចូលរួមឱ្យបានច្រើនក្នុងព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ដើម្បីស្ទួយសុខភាពសាធារណៈជៀសវាងពីជំងឺដង្កាត់នានា៕


Uploaded image


អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

15 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
214
Singapore
49
United Kingdom
31
Germany
28
Brazil
10
China
9
Hong Kong
8
France
7
South Korea
7
Japan
4
The Netherlands
2
Canada
2
Australia
2
India
2
Ireland
1
Mexico
1
Egypt
1
Poland
1
Colombia
1
Honduras
1
Cambodia
1
Andorra
1
Paraguay
1
Argentina
1
Indonesia
1
Finland
1
សរុប
387
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន