Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ២០២៦ ចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយនៅតាមបណ្ដាខេត្ត

Published on 16-11-2026 905 មើល

Facebook Twitter or X Instagram

បន្ទាប់ពីយុទ្ធនាការផ្សព្វផ្សាយនៅរាជធានីភ្នំពេញកាលពីសប្ដាហ៍មុន កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួននៅតាមបណ្ដាខេត្តវិញម្ដង ដោយនៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា នេះ បានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ស្អាង ក្នុងខេត្តកណ្ដាល និងមានការចូលរួមពីសិស្សានុសិស្សប្រមាណ២០០នាក់។ 

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាវាគ្មិនប្រចាំកម្មវិធីបានឱ្យដឹងថា សិស្សានុសិស្សគ្រប់រូបទទួលបានការផ្សព្វផ្សាយពីការអប់រំគុណតម្លៃអូឡាំពិក និងប្រវត្តិនៃកីឡាអូឡាំពិកតាំងពីជិត៣០០០ឆ្នាំមុន ក៏ដូចជាការចូលរួមលេងកីឡាក្រោមយុទ្ធនាការ “យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រចាំជីវិត” ដើម្បីឆ្ពោះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ 

Uploaded image

ក្រៅពីបានជ្រួតជ្រាបនូវគុណប្រយោជន៍នៃ និងទស្សនវិជ្ជាអូឡាំពិក សិស្សានុសិស្សបានចូលរួមសកម្មភាពកីឡាដើម្បីទទួលបានភាពសប្បាយរីករាយ និង ការលើកទឹកចិត្តចូលក្នុងការចូលរួមលេងកីឡា។ បន្ទាប់ពីការផ្សព្វផ្សាយនៅខេត្តកណ្ដាល កម្មវិធីអប់រំគុណតម្លៃអូឡាំពិកនឹងបន្តឆ្ពោះទៅកាន់ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ ក៏ដូចជាបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារការឈ្លានពាន បានចូលរួមលេងសកម្មភាពកីឡា ដើម្បីសុខភាព និងសាមគ្គីភាព។

ទន្ទឹមនឹងនេះ កម្មវិធីផ្សព្វផ្សាយគុណតម្លៃអូឡាំពិកក៏មានគម្រោងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធទៅតាមលទ្ធភាពក្រោមជំនួយរបស់អង្គការសាមគ្គីអូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីគាំទ្រដល់ប្រជាជននៅភូមិរង់ចាំ ឱ្យមានរចនាសម្ព័ន្ធសមស្របចូលរួមលេងកីឡា ក្នុងន័យទទួលបានស្មារតីភ្លឺថ្លា និងសុខភាពល្អ។ 

Uploaded image

លោក ហេង ហ៊ នាយករងវិទ្យាល័យ ហ៊ុន សែន ស្អាង ថ្លែងថា ការផ្សព្វផ្សាយដ៏សំខាន់នេះនឹងឱ្យសិស្សានុសិស្សរបស់លោកបានដឹងពីប្រវត្តិនៃកីឡាអូឡាំពិក និងបានយល់ដឹងពីអត្ថប្រយោជន៍នៃកីឡា ហើយចូលរួមលេងកីឡាកាន់តែច្រើន។ លោកសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនេះនឹងរួមចំណែកបណ្ដុះបានធនធានកីឡាសម្រាប់វិទ្យាល័យរបស់លោក ចូលរួមកម្មវិធីប្រកួតប្រជែងនានា៕

Uploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

កម្មវិធីអប់រំគុណតម្លៃអូឡាំពិក បើកទំព័រចំណេះដឹងថ្មីដល់សិស្សានុសិស្សវិទ្យាល័យព្រះរ...

2 ថ្ងៃមុន

សិស្សានុសិស្សវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ទទួលបានចំណេះដឹងថ្មីៗពីកម្មវិធ...

4 ថ្ងៃមុន

NOCC គាំទ្រគម្រោងរបស់ប៉ូឡូញដែលចង់បង្កើតមជ្ឈមណ្ឌលហ្វឹកហាត់កីឡាទូកកានូនៅកោះរ៉ុង

5 ថ្ងៃមុន

ការប្រកួតកីឡាវាយកូនឃ្លីលើតុ ដណ្តើមពានរង្វាន់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទី១...

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
338
Germany
62
Singapore
46
United Kingdom
25
China
25
Brazil
25
Vietnam
19
France
17
Hong Kong
8
The Netherlands
7
Thailand
7
Canada
6
Indonesia
5
Algeria
5
Spain
4
Belgium
4
Sweden
4
South Korea
4
Japan
3
Italy
3
Argentina
2
Chile
2
South Africa
2
Belarus
2
Morocco
2
Türkiye
2
Albania
2
Taiwan
2
Uzbekistan
2
Ukraine
2
Bangladesh
2
Saudi Arabia
2
Australia
1
Iraq
1
សរុប
671
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន