Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រុមប្រតិភូ និងអត្តពលិកជម្រើសជាតិកម្ពុជា ចូលរួមពិធីទទួលស្វាគមន៍ និងគោរពទង់ជាតិ នៅទីក្រុង Nagoya ប្រទេសជប៉ុន

Published on 18-09-2026 2440 មើល

Facebook Twitter or X Instagram

Nagoya, ប្រទេសជប៉ុន៖ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រតិភូ និងអត្តពលិកជម្រើសជាតិកម្ពុជា បានចូលរួមក្នុងពិធីទទួលស្វាគមន៍ និងគោរពទង់ជាតិរបស់បណ្តាប្រទេសនានា ដែលចូលរួមក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026) នៅទីក្រុង Nagoya ប្រទេសជប៉ុន។

Uploaded image

ពិធីនេះត្រូវបានដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន នាយកបេសកកម្មកម្ពុជា ដោយមានការចូលរួមពីសមាជិកប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា។ ក្នុងឱកាសនេះ ក្រុមប្រតិភូ និងអត្តពលិកមកពីបណ្តាប្រទេសនានា ត្រូវបានភាគីម្ចាស់ផ្ទះជប៉ុនទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងបរិយាកាសប្រកបដោយមិត្តភាព និងសាមគ្គីភាពនៃកីឡា។

Uploaded image

ពិធីនេះក៏ជាឱកាសដ៏សំខាន់មួយសម្រាប់ប្រតិភូ និងអត្តពលិកពីបណ្តាប្រទេសនានា បានជួបសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍គ្នា មុនពេលព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ ឈានចូលដល់ពិធីបើកជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦។

Uploaded image

ជាមួយគ្នានេះ បន្ទាប់ពីពិធីទទួលស្វាគមន៍ និងគោរពទង់ជាតិរួចមក ភាគីម្ចាស់ផ្ទះជប៉ុន ក៏បានអញ្ជើញថ្នាក់ដឹកនាំ និងប្រតិភូកីឡាពីបណ្តាប្រទេសចូលរួម ឱ្យចូលរួមក្នុងសកម្មភាព ដាំដើមឈើ ដែលជានិមិត្តសញ្ញានៃការរួមគ្នា មិត្តភាព សាមគ្គីភាព និងការចូលរួមចំណែកក្នុងការលើកកម្ពស់បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈព្រឹត្តិការណ៍កីឡាអន្តរជាតិ។

Uploaded image

សូមជម្រាបថា សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅ Aichi-Nagoya ប្រទេសជប៉ុន កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកសរុប ១០៦នាក់ ចូលរួមប្រកួតប្រជែងលើ ១៤ប្រភេទកីឡា។


ក្នុងចំណោមប្រភេទកីឡាទាំង១៤ របស់កម្ពុជា កីឡាបាល់ទាត់លើតុ គឺជាប្រភេទកីឡាដំបូងដែលនឹងចាប់ផ្តើមការប្រកួត ដោយត្រូវបើកឆាកនៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មួយថ្ងៃមុនពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍។

Uploaded image

ព្រឹត្តិការណ៍ Aichi-Nagoya 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ដោយមានអត្តពលិក និងប្រតិភូកីឡាមកពីបណ្តាប្រទេស និងដែនដីនានាទូទាំងទ្វីបអាស៊ីចូលរួមប្រកួតប្រជែង ដើម្បីបង្ហាញពីសមត្ថភាព កីឡាករ-កីឡាការិនី និងពង្រឹងចំណងមិត្តភាពតាមរយៈវិស័យកីឡា។ 🇰🇭🇯🇵

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
731
Singapore
111
Germany
70
China
41
United Kingdom
34
Brazil
25
France
23
The Netherlands
21
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Argentina
6
Mexico
6
Malaysia
6
Indonesia
6
Sweden
6
Japan
6
Chile
5
Vietnam
5
Italy
4
South Africa
4
India
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Thailand
2
Czechia
2
Saudi Arabia
2
Bangladesh
2
United Arab Emirates
2
Kenya
2
Russia
2
សរុប
1200
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន