Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តម សរ សិទ្ធិ ផ្តល់គន្លឹះ ៥ ចំណុច ដើម្បីអភិវឌ្ឍកីឡាសូហ្វតិន្នីសកម្ពុជា

Published on 08-09-2026 1472 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ថ្លែងក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ឆ្នាំ២០២៦-២០៣០ ដែលធ្វើឡើងនៅទីស្នាក់ការ NOCC កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានផ្តល់គន្លឹះសំខាន់ៗចំនួន ៥ ដើម្បីជំរុញការអភិវឌ្ឍកីឡាសូហ្វតិន្នីសឱ្យកាន់តែរីកចម្រើន និងមានសមត្ថភាពប្រកួតប្រជែងទាំងក្នុង និងក្រៅប្រទេស។

គន្លឹះទាំង ៥ រួមមាន៖

ទី១. ពង្រឹងការគ្រប់គ្រង និងអភិបាលកិច្ចល្អ ដោយរៀបចំរចនាសម្ព័ន្ធការងារឱ្យមានប្រសិទ្ធភាព និងបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់។
Uploaded imageទី២. ពង្រីកការផ្សព្វផ្សាយ និងស្វែងរកយុវជនជំនាន់ក្រោយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ សកម្មភាពតាមសាលារៀន និងសាកលវិទ្យាល័យ ព្រមទាំងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្វែងរក និងបណ្តុះបណ្តាលធនធានកីឡាករថ្មីៗ។

ទី៣. លើកកម្ពស់សមត្ថភាពគ្រូបង្វឹក និងអាជ្ញាកណ្តាល តាមរយៈវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការផ្លាស់ប្តូរបទពិសោធជាមួយអ្នកជំនាញអន្តរជាតិ ដើម្បីធ្វើឱ្យបច្ចេកទេសហ្វឹកហ្វឺន និងការកាត់សេចក្តីស្របតាមស្តង់ដារ។

ទី៤. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារកីឡា ដោយពង្រឹងគុណភាពទីលានហ្វឹកហាត់ និងប្រកួត ព្រមទាំងស្វែងរកការគាំទ្រពីវិស័យឯកជន តាមរយៈភាពជាដៃគូ និងការឧបត្ថម្ភ។
Uploaded imageទី៥. បង្កើនការប្រកួតប្រជែងក្នុងស្រុក និងអន្តរជាតិ ដោយរៀបចំការប្រកួតចាប់ពីកម្រិតយុវជន សាលារៀន រហូតដល់ថ្នាក់ជាតិ និងបញ្ជូនកីឡាករ-កីឡាការិនីមានសមត្ថភាពទៅប្រកួតអន្តរជាតិ ដើម្បីពង្រឹងបទពិសោធ និងសមត្ថភាពប្រកួតប្រជែង។

គួរបញ្ជាក់ថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា អាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ បានបន្តជ្រើសតាំង លោក សរ សិទ្ធិ ជាប្រធាន, លោក យិត ភីរៈ ជាអគ្គលេខាធិការ និង លោក អ៊ាន សុភ័ក្រ្ត ជាអគ្គហេរញ្ញិក៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
735
Singapore
111
Germany
70
China
41
United Kingdom
35
Brazil
25
France
23
The Netherlands
21
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Argentina
6
Mexico
6
Malaysia
6
Indonesia
6
Sweden
6
Japan
6
Chile
5
Vietnam
5
Italy
4
South Africa
4
India
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Thailand
2
Czechia
2
Saudi Arabia
2
Bangladesh
2
United Arab Emirates
2
Kenya
2
Russia
2
សរុប
1205
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន