Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

រដូវកាលថ្មីក្ដៅគគុក! លីគកំពូលកម្ពុជា ២០២៦-២៧ បើកឆាកសប្តាហ៍ដំបូងជាមួយជំនួបធំៗ

Published on 03-09-2026 1378 មើល

Facebook Twitter or X Instagram

ការប្រកួតប្រជែងលើវាលស្មៅនៃពានរង្វាន់លីគបាល់ទាត់កំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៦-២៧ នឹងចាប់ផ្ដើមឡើងជាផ្លូវការនៅថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះហើយ។


ជាមួយការត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំ និងការពង្រឹងកម្លាំងប្រយុទ្ធទាំងកីឡាករក្នុងស្រុក និងបរទេស សប្តាហ៍បើកឆាកនេះត្រូវគេរំពឹងថា នឹងអង្រួនអារម្មណ៍អ្នកគាំទ្រឱ្យពុះកញ្ជ្រោលយ៉ាងខ្លាំង។

Uploaded image

ថ្វីបើក្រុមយក្សដូចជា ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, បឹងកេត, វិសាខា និង ណាហ្គាវើលដ៍ នៅតែជាបេក្ខភាពក្តៅគគុកក្នុងការប្រជែងពាន រដូវកាលថ្មីនេះទំនងមិនមែនជារឿងងាយស្រួលសម្រាប់ពួកគេឡើយ។ ក្រុមសេះបិសាចដូចជា អាយអេសអាយ ដង្កោសែនជ័យ, ឡាយហ្វ ខេត្តព្រះសីហនុ និង អឹមអូអាយ កំពង់ដេវ៉ា សុទ្ធតែបានសម្រួចអាវុធយ៉ាងមុតស្រួច និងរៀបចំកម្លាំងបានយ៉ាងល្អ ដើម្បប្រជែងយកតំណែងកំពូល។

Uploaded image

ជំនួបក្ដៅគគុកប្រចាំសប្តាហ៍បើកឆាក

ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ៖


ភ្នំពេញក្រោន vs ណាហ្គាវើលដ៍ (ម៉ោង ៦:០០ ល្ងាច)៖ ជំនួបធំប្រចាំថ្ងៃសៅរ៍នៅដីភ្នំពេញក្រោន នឹងក្លាយជាការតតាំងសមត្ថភាពដ៏ស្កឹមស្កៃរវាងក្រុមកំពូលទាំងពីរ។


អង្គរថាយហ្គឺរ vs អឹមអូអាយ កំពង់ដេវ៉ា (ម៉ោង ៦:០០ ល្ងាច)៖ ការប្រកួតបិទតង់យ៉ាងស្វិតស្វាញ ដើម្បដណ្តើម ៣ ពិន្ទុដំបូងបង្កើនទំនុកចិត្តដើមរដូវកាល។


ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ៖


គិរីវង់សុខសែនជ័យ vs ព្រះខ័នរាជស្វាយរៀង (ម៉ោង ៣:៤៥ រសៀល)៖ ម្ចាស់ជើងឯករដូវកាលចាស់ ស្វាយរៀង ត្រូវធ្វើដំណើរទៅទឹកដីខេត្តតាកែវ ដើម្បីតតាំងជាមួយម្ចាស់ផ្ទះគិរីវង់។


កងយោធពលខេមរភូមិន្ទ vs វិសាខា (ម៉ោង ៦:00 ល្ងាច)៖ ការប្រកួតនៅកីឡដ្ឋានស្តាតចាស់ រវាងទ័ព និងវិសាខា។


អាយអេសអាយ ដង្កោសែនជ័យ vs បឹងកេត (ម៉ោង ៦:០០ ល្ងាច)៖ ជំនួបពិសេសប្រចាំសប្តាហ៍នៅកីឡដ្ឋាន Smart។


ជាមួយនឹងការត្រៀមខ្លួនយ៉ាងល្អ និងការបោះទុននាំចូលកីឡាករថ្មីៗជាច្រើន សប្តាហ៍បើកឆាកនៃលីគកំពូលកម្ពុជា ២០២៦-២៧ នឹងក្លាយជាការប្រកួតដែលមិនអាចរំលងបាន!

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
735
Singapore
111
Germany
70
China
41
United Kingdom
35
Brazil
25
France
23
The Netherlands
21
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Argentina
6
Mexico
6
Malaysia
6
Indonesia
6
Sweden
6
Japan
6
Chile
5
Vietnam
5
Italy
4
South Africa
4
India
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Thailand
2
Czechia
2
Saudi Arabia
2
Bangladesh
2
United Arab Emirates
2
Kenya
2
Russia
2
សរុប
1205
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន