Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

៧ប្រទេសចូលរួមប្រជែងមេដាយ ជើងឯកកីឡាវាយសីអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នៅកម្ពុជា

Published on 07-08-2026 2243 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ “3rd Southeast Asia Badminton Regional Championships 2026” នឹងមានប្រទេសចំនួន ៧ ចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

Uploaded image

ការរៀបចំព្រឹត្តិការណ៍នេះ មានការចូលរួមពី កម្ពុជា ប្រុយណេ ឡាវ មីយ៉ាន់ម៉ា ទីម័រខាងកើត ហ្វីលីពីន និងវៀតណាម។ ចំនួនប្រទេសចូលរួមនៅឆ្នាំ២០២៦នេះ បានកើនឡើងពីការរៀបចំធ្វើម្ចាស់ផ្ទះ ២លើកកន្លងមក ដែលមានត្រឹមតែ ៥ប្រទេសចូលរួមប៉ុណ្ណោះ។


លោក កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ “3rd Southeast Asia Badminton Regional Championships 2026” គ្រោងនឹងប្រព្រឹត្តទៅនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

Uploaded image

លោកបានបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជានឹងបង្ហាញពីសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ ព្រមទាំងបង្ហាញពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការកីឡាដ៏ល្អប្រសើរពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ក៏ទទួលបានការផ្តល់សិទ្ធិ និងការគាំទ្រយ៉ាងពេញទំហឹងពី សហព័ន្ធកីឡាវាយសីអាស៊ី (Badminton Asia - BA) ផងដែរ។

Uploaded image

សម្រាប់ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនីចំនួន ១៩រូប ចូលរួមប្រកួតក្នុងវិញ្ញាសាតាមកម្រិតអាយុ ដោយក្នុងនោះមាន ក្រោមអាយុ ២៣ឆ្នាំ ចំនួន ៦រូប, ក្រោមអាយុ ១៩ឆ្នាំ ចំនួន ៧រូប និងក្រោមអាយុ ១៦ឆ្នាំ ចំនួន ៦រូប។

Uploaded image

ការប្រកួតនេះ ត្រូវបានរំពឹងថានឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់កីឡាករ-កីឡាការិនីវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្កើនបទពិសោធន៍ និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកីឡាវាយសីនៅក្នុងតំបន់ផងដែរ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
733
Singapore
111
Germany
70
China
41
United Kingdom
35
Brazil
25
France
23
The Netherlands
21
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Argentina
6
Mexico
6
Malaysia
6
Indonesia
6
Sweden
6
Japan
6
Chile
5
Vietnam
5
Italy
4
South Africa
4
India
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Thailand
2
Czechia
2
Saudi Arabia
2
Bangladesh
2
United Arab Emirates
2
Kenya
2
Russia
2
សរុប
1203
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន