Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ជម្រើសជាតិការ៉ាតេកម្ពុជាទទួលបានសម្ភារៈស្តង់ដារខ្ពស់ត្រៀមឆ្ពោះទៅជើងឯកអាស៊ីអាគ្នេយ៍

Published on 06-07-2026 1939 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ក្រុមកីឡាការ៉ាតេជម្រើសជាតិកម្ពុជា ទទួលបានសម្ភារៈ និងសម្លៀកបំពាក់ប្រកួតដែលមានស្តង់ដារខ្ពស់ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅក្រុង Ninh Binh ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
Uploaded image

ក្នុងពិធីប្រគល់ និងទទួលសម្ភារៈ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានមានប្រសាសន៍ថា សម្ភារៈទាំងនេះជាអំណោយឧបត្ថម្ភដោយផ្ទាល់ពីឯកឧត្តម អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងជាប្រធានក្លិបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានប្រគល់ជូនតាមរយៈលោក អ៊ិច សុមុន្នី អគ្គលេខាធិការរងសហព័ន្ធ។
Uploaded image

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ដោយយល់ឃើញពីតម្រូវការចាំបាច់របស់កីឡាករ កីឡាការិនីជម្រើសជាតិ ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ដើម្បីទិញសម្ភារៈ និងសម្លៀកបំពាក់ដែលមានគុណភាព និងស្តង់ដារអន្តរជាតិ សម្រាប់គាំទ្រដល់ការហ្វឹកហាត់ និងការប្រកួត ដោយរំពឹងថានឹងរួមចំណែកលើកកម្ពស់សមត្ថភាព និងភាពជឿជាក់របស់ក្រុមជម្រើសជាតិ ក្នុងការដណ្ដើមលទ្ធផលល្អជូនប្រទេសជាតិ។
Uploaded image

ក្នុងនាមសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានសហព័ន្ធ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម  អ៊ឹម សិទ្ធីរ៉ា ដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃដល់ក្រុមជម្រើសជាតិកម្ពុជា និងជូនពរឱ្យឯកឧត្តម និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា ក្រុមកីឡាការ៉ាតេជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៣ នៅប្រទេសវៀតណាម ដោយរំពឹងថានឹងសម្រេចបានលទ្ធផលល្អ និងនាំយកកិត្តិយសជូនជាតិ៕

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

16 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
244
Singapore
61
United Kingdom
37
Germany
31
China
12
Brazil
11
Hong Kong
9
France
8
South Korea
8
Japan
6
Canada
3
The Netherlands
2
Australia
2
Poland
2
India
2
Colombia
2
Hungary
1
Switzerland
1
Mexico
1
Egypt
1
Russia
1
Honduras
1
Cambodia
1
Andorra
1
Ireland
1
Argentina
1
Indonesia
1
Finland
1
Paraguay
1
សរុប
453
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន