Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រុមប្រតិភូកីឡាកម្ពុជា ៧រូប វិលត្រឡប់ពីប្រទេសចិនដោយជោគជ័យ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលគ្រប់គ្រងវិស័យកីឡាប្រកួតប្រជែង

Published on 30-06-2026 1287 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ក្រុមប្រតិភូកីឡាកម្ពុជាចំនួន ៧រូប បានវិលត្រឡប់មកដល់មាតុប្រទេសដោយសុវត្ថិភាព នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល ២សប្តាហ៍ ស្តីពី «ការគ្រប់គ្រងវិស័យកីឡាប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឍ» នៅសាធារណរដ្ឋប្រជាមានិតចិន ដែលមានសិក្ខាកាម ៣៦រូប មកពី ១០ប្រទេស។

Uploaded image

វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ចំណេះដឹង និងបទពិសោធលើការគ្រប់គ្រងវិស័យកីឡា ការអភិវឌ្ឍអត្តពលិក ការគ្រប់គ្រងមជ្ឈមណ្ឌលហ្វឹកហាត់ ក្រុមជម្រើសជាតិ និងសហព័ន្ធកីឡា ការអនុវត្តវិទ្យាសាស្ត្រកីឡា ព្រមទាំងការរៀបចំព្រឹត្តិការណ៍កីឡា និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអភិវឌ្ឍវិស័យកីឡា។

Uploaded image

អ្នកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានមានប្រសាសន៍ថា៖  ក្រុមប្រតិភូកម្ពុជាបានធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលហ្វឹកហាត់ សាកលវិទ្យាល័យ និងស្ថាប័នកីឡាឈានមុខរបស់ចិន ព្រមទាំងផ្លាស់ប្តូរបទពិសោធ ជាមួយមន្ត្រីកីឡាមកពីបណ្តាប្រទេសផ្សេងៗ ដើម្បីពង្រឹងបណ្តាញកិច្ចសហប្រតិបត្តិការអន្តរជាតិ។


ចំណេះដឹង និងបទពិសោធ ដែលទទួលបាន នឹងរួមចំណែកលើកកម្ពស់គុណភាពនៃការគ្រប់គ្រង ការហ្វឹកហាត់ និងការអភិវឌ្ឍអត្តពលិកកម្ពុជា ឆ្ពោះទៅការបង្កើនសមត្ថភាពប្រកួតប្រជែងនៅថ្នាក់តំបន់ និងអន្តរជាតិ។

Uploaded image

ក្នុងឱកាសនេះ អ្នកស្រីក៍បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងភាគីចិន ដែលបានផ្តល់ការគាំទ្រ និងរៀបចំវគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ និងសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការវិស័យកីឡារវាងកម្ពុជា និងចិន នឹងបន្តរីកចម្រើនបន្ថែមទៀត។

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
758
Singapore
115
Germany
79
China
41
United Kingdom
35
Brazil
27
France
23
The Netherlands
22
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Indonesia
7
Japan
6
Sweden
6
Mexico
6
Malaysia
6
Argentina
6
India
5
Vietnam
5
Chile
5
Italy
5
South Africa
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Thailand
2
Czechia
2
Russia
2
Saudi Arabia
2
United Arab Emirates
2
Bangladesh
2
Kenya
2
សរុប
1248
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន