Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្មវិធីរត់កម្សាន្ត ១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់ ប្រព្រឹត្តទៅដោយជោគជ័យទាំងការរៀបចំ និងការចូលរួម

Published on 01-06-2026 1565 មើល

Facebook Twitter or X Instagram

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកម្មវិធី កម្សាន្ដ«១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់» ដែលបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យកាលពីព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមិថុនា ឆ្នាំ២០២៦។ 

Uploaded image

ជាក់ស្ដែង ឯកឧត្ដមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ដំណើរការរៀបចំ និងការចូលរួមសហការពីអាជ្ញាធរ ពិតជាមានភាពរលូន ដោយមិនមានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងឡើយ ខណៈអ្នកចូលរួមរត់បានបង្ហាញភាពសប្បាយរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា។ 


សូមជម្រាបជូនថា កម្មវិធីរត់កម្សាន្ត ១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់ ត្រូវបានរៀបចំឡើងដោយមានការសហការរវាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ»។

Uploaded image

សម្រាប់អ្នកចូលរួមទាំងខ្មែរ និង បរទេស ដោយបានចុះឈ្មោះមានប្រមាណ ៣.៧០០នាក់ និងអ្នកមិនបានចុះឈ្មោះផ្សេងទៀតសរុបខ្ទង់៤ពាន់នាក់ ។ ឯកឧត្ដមចាត់ទុកថា នេះគឺជាភាពជោគជ័យស្របតាមគុណតម្លៃនៃព្រឹត្តិការណ៍ក្នុងយុទ្ធនាការលើកកម្ពស់ការអានដល់ប្រជាពលរដ្ឋ។ នេះក៏ជាសកម្មភាពបំផុសប្រជាពលរដ្ឋចូលរួមលេងកីឡា ទទួលបាននូវសុខភាពល្អ ក៏ដូចជាបំផុសស្មារតីផ្នែកអំណាន ដើម្បីលើកកម្ពស់គុណភាព និងមូលធនមនុស្ស ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។

Uploaded image

ក្រៅពីរាជធានីភ្នំពេញ កម្មវិធីនេះក៏បានប្រព្រឹត្តទៅនៅក្នុងខេត្តចំនួន៥ផ្សេងទៀត រួមមាន បាត់ដំបង កំពត ស្វាយរៀង តាកែវ និង ស្ទឹងត្រែង ដើម្បីចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការអាន និង ផ្សព្វផ្សាយអំពីសារមន្ទីរ ស.ស.រ ឲ្យ កាន់តែទូលំទូលាយ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
758
Singapore
115
Germany
79
China
41
United Kingdom
35
Brazil
27
France
23
The Netherlands
22
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Indonesia
7
Japan
6
Sweden
6
Mexico
6
Malaysia
6
Argentina
6
India
5
Vietnam
5
Chile
5
Italy
5
South Africa
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Thailand
2
Czechia
2
Russia
2
Saudi Arabia
2
United Arab Emirates
2
Bangladesh
2
Kenya
2
សរុប
1248
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន