Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC ប្រគល់ថវិកាមូលនិធិពីទិវាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញជូនដល់មូលនិធិគន្ធបុប្ផា

Published on 12-05-2026 3085 មើល

Facebook Twitter or X Instagram

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននាំយកថវិកាចំនួន៥០០០ដុល្លារ ដែលទទួលបានពីការរៀបចំទិវាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញឆ្នាំ ២០២៥ ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផានៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ ២០២៦ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពិធីប្រគល់ និងទទួលនេះមានការចូលរួមដោយលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃអង្គភាពប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា។
Uploaded imageឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រគល់ជូនមូលនិធិដើម្បីរួមចំណែកក្នុងការជួយដល់សង្គម និងមន្ទីរពេទ្យគន្ធបុប្ផានាពេលនេះ។

ចំណែកលោកជំទាវ ប៉ែន សុបភា បានមានប្រសាសន៍ដ៏មានតម្លៃក្នុងការប្រមែប្រមូលនូវមូលនិធិនេះ និងបានអរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានរៀបចំកម្មវិធីជួយដល់មន្ទីរពេទ្យ ក៏ដូចជាជួយដល់សកម្មភាពសង្គមផ្សេងៗទៀត។ នេះជាសកម្មភាពដ៏សំខាន់ក្នុងការជំរុញឱ្យមានការជួយដល់មន្ទីរពេទ្យ ហើយលោកជំទាវក៏បានរាយការណ៍ពីការថមថយប្រមាណជាង៤០ភាគរយនូវការប្រមែប្រមូលមូលនិធិអំឡុងដើមឆ្នាំ២០២៦នេះ។
Uploaded imageឯកឧត្ដម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ដែរថា គោលការណ៍នៃការរៀបចំទិវារត់ប្រណាំងទាំងអស់ គឺត្រូវតែបង្កប់នូវគោលបំណងសប្បុរសធម៌ ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលមាន ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមតែងតែប្រកាន់ខ្ជាប់ និងខំប្រឹងប្រែងរហូតមក។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានថ្លែងអំណរគុណដល់ឯកឧត្ដមអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ ប៉ែន សុបភា ដែលបានផ្ដល់ឱកាសដល់គណៈកម្មាធិការជាតិអូឡាំពិកបានប្រគល់នូវថវិកាជូនមូលនិធិតាមបែបបទពិធីការប្រកបដោយភាពកក់ក្ដៅ៕

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

12 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
133
Singapore
27
United Kingdom
21
Germany
21
China
6
Brazil
6
Hong Kong
6
France
6
Japan
3
The Netherlands
2
Canada
2
Indonesia
1
Finland
1
Paraguay
1
Argentina
1
Ireland
1
Andorra
1
South Korea
1
Cambodia
1
សរុប
241
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន