Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អត្តពលិកកម្ពុជា៤រូបនឹងទៅប្រកួតតេក្វាន់ដូ WT អាស៊ីនៅម៉ុងហ្គោលីសប្ដាហ៍ក្រោយដើម្បីប្រជែងយកកៅអីទៅ Asian Games

Published on 12-05-2026 2645 មើល

Facebook Twitter or X Instagram

ខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ WT នឹងបញ្ជូនគ្រូបង្វឹក និងអត្តពលិក របស់ខ្លួនចំនួន៥រូប ចេញទៅប្រកួត​ក្នុងព្រឹត្តិការណ៍ The 27th Asian Taekwondo Championships 2026 នៅប្រទេសម៉ុងហ្គោលី នាដើមសប្ដាហ៍ក្រោយនេះពីថ្ងៃទី១៩ដល់ថ្ងៃទី២៦ ខែឧសភា។
នេះជាការប្រកួត Qualify ដើម្បីទទួលបានសិទ្ធទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Games នៅប្រទេសជប៉ុន ចុងឆ្នាំ ២០២៦។

សមាជិកទាំង៥រូបមានលោកគ្រូបង្វឹក Choi YongSok ដឹកនាំកូនក្រុម៤រូប គឺកីឡាករ សំ យូដេត ទម្ងន់-៥៨គីឡូក្រាម កីឡាករ វ៉ា មិថុនា ទម្ងន់-៨០គីឡូក្រាម កីឡាការិនី គ្រី លីដែន ទម្ងន់-៤៩គីឡូក្រាម និង កីឡាការិនី ម៉ម ជូលី ទម្ងន់-៥៧គីឡូក្រាម។
Uploaded imageនេះជាលើកដំបូងហើយដែលកីឡាតេក្វាន់ដូ WT កម្ពុជាត្រូវឆ្លងកាត់វគ្គជម្រុះជាមុនសិនដើម្បីទទួលបានកៅអីទៅព្រឹត្តិការណ៍ធំ។ ហេតុដូចនេះហើយបានជាកីឡាករកីឡាការិនីទាំង៤ខាងលើអះអាងនឹងមានភាពតានតឹងខ្លាំង ប៉ុន្តែពួកគេក៏នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឈានទៅព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសជប៉ុន។

គួរដឹងដែរថា កម្ពុជាបានគ្រោងជាបណ្ដោះអាសន្ននូវប្រភេទកីឡាចំនួន១១ គឺហែលទឹក អត្តពលកម្ម ប្រដាល់សកល ជឺជីតស៊ូ យូដូ ការ៉ាតេ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង ចំបាប់ កីឡាអេឡិចត្រូនិក និង បាល់ទាត់លើតុ សម្រាប់ការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦។
Uploaded imageក្នុងចំណោម១១ប្រភេទកីឡាខាងលើ គឺមានកីឡាតេក្វាន់ដូ WT និងកីឡាអេឡិចត្រូនិកដែលត្រូវឆ្លងកាត់វគ្គជម្រុះ (qualify) ជាមុនសិន ដើម្បីប្រជែងកៅអីទៅកាន់ព្រឹត្តិការណ៍ផ្លូវការនៅប្រទេសជប៉ុន។

សូមជម្រាបជូនថា ព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦ នៅ Aichi-Nagoya ប្រទេសជប៉ុន គ្រោងប្រព្រឹត្តទៅពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ ក្នុងនោះ គេរំពឹងថា នឹងមានការចូលរួមពី៤៦ប្រទេស ប្រកួតប្រជែងលើ៤៣ប្រភេទកីឡា៕

Uploaded image

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

12 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
133
Singapore
27
United Kingdom
21
Germany
21
China
6
Brazil
6
Hong Kong
6
France
6
Japan
3
The Netherlands
2
Canada
2
Indonesia
1
Finland
1
Paraguay
1
Argentina
1
Ireland
1
Andorra
1
South Korea
1
Cambodia
1
សរុប
241
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន