Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កញ្ញា ហែមថុន វិទិនី បញ្ចប់វគ្គបំប៉នសមត្ថភាពគ្រូបង្វឹកអន្តរជាតិដោយជោគជ័យ

Published on 29-04-2026 2706 មើល

Facebook Twitter or X Instagram

ថ្មីៗនេះ កញ្ញា ហែម ថុនវិទិនី គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហែលទឹក ឆ្នាំ២០២៦ បានបញ្ចប់វគ្គសិក្សាបំប៉នសមត្ថភាពគ្រូបង្វឹកអន្តរជាតិ ICCEP Program (International Coaching Enrichment Certificate Program) បន្ទាប់ពីបានចូលរួមវគ្គសិក្សា និងវគ្គអនុវត្តផ្ទាល់នៅសហរដ្ឋអាមេរិក ការសិក្សាតាមប្រព័ន្ធអនឡាញ និងបានបញ្ចប់ការសិក្សានៅប្រទេសស្វីស ដោយជោគជ័យ និងទទួលបានសញ្ញាប័ត្រ ដែលទទួលស្គាល់ដោយសាកលវិទ្យាល័យ Delaware នៅសហរដ្ឋអាមេរិក និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

Uploaded image

អតីតកីឡាការិនីហែលទឹកឆ្នើមជម្រើសជាតិកម្ពុជា ក៏ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) អញ្ជើញឱ្យចូលរួមចុះហត្ថលេខាលើជញ្ជាំងអូឡាំពិកនៅទីស្នាក់ការកណ្តាល IOC ក្នុងនាមជាអត្តពលិកអូឡាំពិក និងទទួលបានសញ្ញាបត្រអត្តពលិកអូឡាំពិក “Olympian” ដែលទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

Uploaded image

សម្រាប់វគ្គសិក្សាបំប៉នសមត្ថភាពគ្រូបង្វឹកអន្តរជាតិ ICCEP Program (International Coaching Enrichment Certificate Program) នេះ មានរយៈពេល ១០ខែ ដោយត្រូវចាប់សិក្សានៅសាកលវិទ្យាល័យ Delaware សហរដ្ឋអាមេរិក និងបញ្ចប់ការសិក្សានៅទីក្រុង Lausanne ប្រទេសស្វីស ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ។

Uploaded image

គួបញ្ជាក់ផងដែរថា សម្រាប់វគ្គសិក្សាបំប៉នសមត្ថភាពគ្រូបង្វឹកអន្តរជាតិ កញ្ញា ហែម ថុនវិទិនី ទទួលបានការឧបត្តម្ភគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ (IOC) តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ៕

Uploaded image

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
33
Germany
10
Singapore
4
Hong Kong
2
United Kingdom
2
Senegal
2
Japan
2
Azerbaijan
1
United Arab Emirates
1
Pakistan
1
Poland
1
China
1
Brazil
1
សរុប
61
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន