Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

មន្ត្រីជំនាញ NOCC ០៦រូបចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅប្រទេសម៉ាឡេស៊ី ត្រៀមស៊ីហ្គេម ២០២៧

Published on 07-04-2026 2865 មើល

Facebook Twitter or X Instagram

ប្រទេសម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៧ បាននិងកំពុងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍លើកដំបូង ក្នុងឆ្នាំ២០២៦ដែលប្រព្រឹត្តទៅពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅក្រុង Selangor ប្រទេសម៉ាឡេស៊ី។ 

Uploaded image

ជុំវិញកិច្ចប្រជុំដ៏សំខាន់ជាលើកដំបូងក្នុងឆ្នាំ២០២៦នេះ គណៈកម្មការ South East Asian Games Federation បានអញ្ជើញសមាជិកជំនាញទៅចូលរួមកិច្ចប្រជុំមានដូចជា សមាជិកក្រុម ប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ “SEAGF Council Member", គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ "SEAGF Executive Committee Meeting", គណៈកម្មការកីឡា និងបទប្បញ្ញត្តិ SEAGF Sports and Rules Committee Meeting, គណៈកម្មការវេជ្ជសាស្ត្រ “SEAGF Medical Committee Meeting”, គណៈកម្មការប្រឆាំងដូភីង "SEAGF Ant-Doping Committee Meeting", គណៈកម្មការស្ត្រី និងកីឡា “SEAGF Women and Sports Committee Meeting”, គណៈកម្មការអាជ្ញាកណ្ដាល "SEAGF Arbitration Panel Meeting”, គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ "SEAGF Broadcasting Panel Meeting”។

Uploaded image

ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជូនមន្ត្រីជំនាញ៦រូបចូលរួមផងដែរដែលមានឯកឧត្ដម ញ៉ាន សុខវិសាល អគ្គលេខាធិការរង NOCC លោកជំទាវ កុយ ពិសី សមាជិកប្រតិបត្តិ ឯកឧត្ដមបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវិជ្ជាសាស្ត្រ ឯកឧត្ដម ពេជ អង្គ ប្រធានផ្នែក លោក ខុន សុធា មន្ត្រីផ្នែក Doping និងលោក អន ចិន្ត្រាសំរិត អនុប្រធាននាយកដ្ឋានពហុកីឡា។ 


សូមជម្រាបជូនថា បើតាមគម្រោង ម៉ាឡេស៊ីនឹងទទួលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣៤ ពីថ្ងៃទី១៨ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៧៕

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

13 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
154
Singapore
39
United Kingdom
24
Germany
21
Hong Kong
7
France
6
Brazil
6
China
6
Japan
4
The Netherlands
2
Canada
2
South Korea
2
Indonesia
1
Finland
1
Paraguay
1
Argentina
1
Ireland
1
Andorra
1
Cambodia
1
India
1
Honduras
1
សរុប
282
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន