Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដម វ៉ាត់ ចំរើន រំលេចជោគជ័យរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងអាណត្តិទី៨

Published on 19-03-2026 1594 មើល

Facebook Twitter or X Instagram

ឯកឧត្ដម វ៉ាត់ ចំរើន 

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្បុជាបានរំឭកពីជោគជ័យរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសមរតកកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងសមិទ្ធផលយ៉ាងច្រើនទៀតក្នុងអាណត្តិទី៨កន្លងទៅ។

ការលើកឡើងរបស់ឯកឧត្ដមអគ្គលេខាធិការបានធ្វើឡើងក្នុងមហាសន្និបាតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ចប់អាណត្តិទី៨ ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិទី៩ ឆ្នាំ២០២៦-២០៣ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា នៅពីក្រោយជោគជ័យនេះ គឺមានការកសាងនូវមូលដ្ឋានគ្រឹះ បច្ចេកទេសកីឡា ដែលធ្វើឱ្យសហព័ន្ធកីឡាជាតិមានភាពរឹងមាំ និងមានម្ចាស់ការលើខ្លួនឯងក្នុងការរៀបចំព្រឹត្តិការណ៍នានា។ ការអភិវឌ្ឍកីឡាករ កីឡាការិនី ក៏ជាចំណុចពិសេស។ CAMSOC បានផ្ដល់ថវិកាទៅប្រកួត និងហ្វឹកហាត់នៅក្រៅប្រទេសដើម្បីវាស់ស្ទង់សមត្ថភាពត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ការខិតខំប្រឹងប្រែងបានផ្ដល់នូវផ្លែផ្កាយ៉ាងត្រចះត្រចង់ដល់កម្ពុជា ដោយទទួលបានមេដាយមាស៨១គ្រឿង មេដាយប្រាក់៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង សរុប២៨២គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ៤ ដែលជាសមិទ្ធផលលើសពីការរំពឹងទុក។

Uploaded image

ជោគជ័យមួយទៀត គឺមរតកស៊ីហ្គេម ដែលបានផ្សព្វផ្សាយវប្បធម៌ជាតិតាមរយៈព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់នេះ។ ការមិនគិតថ្លៃលើការហូបចុក ស្នាក់នៅ ការទស្សនាប្រាសាទអង្គរវត្ត និងសិទ្ធិផ្សព្វផ្សាយជារបត់ថ្មីធ្វើឱ្យចលនាអូឡាំពិកលើពិភពលោកភ្ញាក់ផ្អើល។

ភាពអស្ចារ្យនៃពិធីបើក និងបិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាធ្វើឱ្យអាស៊ាន និងប្រទេសផ្សេងៗបន្ទាប់ពីកម្ពុជាស្ងើចសរសើរ ព្រោះជាការរៀបចំកម្រិតអូឡាំពិកតែម្ដង។ 

Uploaded image

ជោគជ័យដ៏ធំមួយទៀត គឺការដាក់ឱ្យមាននូវកីឡាប្រពៃណីដែលក្នុងនោះ ការប្រកួតកីឡាគុនខ្មែរត្រូវបានធ្វើឡើងដោយឯករាជ្យ មិនចំណុះកីឡាមួយថៃ។

ការមានសុខដុមនីយកម្មក្នុងនាមជាអ្នកដឹកនាំកីឡាជំនាញបានបង្ហាញពីរួបរួម និងធ្វើការងារជាមួយគ្នាយ៉ាងរលូន។ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើសកម្មភាពកីឡាច្រើនជាមួយអាជ្ញាធរ និងសហព័ន្ធជាតិ ទាំងជាមួយមហាជន និងកីឡាទេសចរណ៍ ដែលជាសកម្មភាពលេចធ្លោត្រូវធ្វើបន្តទៀត។

Uploaded image

ជុំវិញបញ្ហាប្រឈមវិញ ឯកឧត្ដម វ៉ាត់ ចំរើន លើកឡើងថា បន្ទាប់ពីជោគជ័យដ៏លើសលប់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ការយកចិត្តទុកដាក់ហាក់ថមថយជាងមុន និងកង្វះលក្ខណៈវិទ្យាសាស្ត្រចំពោះការកសាងគុណផល ពោលគឺមិនមានភាពខ្លាំងយូរអង្វែង។ 

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងស្វែងរកគ្រូវិទ្យាសាស្ត្រកីឡាដើម្បីបង្កើនគុណផលប្រកបដោយចីរភាព ក៏ដូចជាការស្វែងរកអ្នកឧបត្ថម្ភគាំទ្រកាន់តែច្រើនថែមទៀត។ ក្រៅពីនេះ ក៏មានការរៀបចំវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី មធ្យម និងវែង និងចំទិសដៅ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
80
Germany
27
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
150
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន