Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាករប្រដាល់សកលលេចធ្លោ ហ៊ុន គឹមហៀង "ការហ្វឹកហាត់មិនបានត្រឹមត្រូវធ្វើឱ្យប៉ះពាល់ខ្លាំងដល់សមត្ថភាព"

Published on 17-03-2026 761 មើល

Facebook Twitter or X Instagram

កីឡាករប្រដាល់សកលលេចធ្លោ ហ៊ុន គឹមហៀង បានទទូចមិត្តរួមអាជីពត្រូវរក្សាការហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួន ដើម្បីថែរក្សាគុណផលឱ្យបានល្អ ពោលកុំចាំតែមានការប្រកួត ឬជិតដល់ថ្ងៃប្រកួត ទើបខិតខំសំរុកបុកហ្វឹកហាត់។ សមាជិកក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាសង្កត់ធ្ងន់ថា ការហ្វឹកហាត់ជាប្រចាំធ្វើឱ្យកីឡាករ កីឡាការិនីអាចរក្សាកម្លាំង និងបច្ចេកទេសល្អពេលឡើងប្រកួតជាក់ស្ដែង។ Uploaded image ហ៊ុន គឹមហៀង លម្អិតបែបនេះ "ពេលយើងបានហ្វឹកហាត់ជាប់លាប់ ធ្វើឱ្យយើងបត់បែនបានល្អ អត់គាំង ចេះញាក់អីល្អ មានកម្លាំង។ ពេលយើងខានយូរ អាចពិបាក យឺត គាំង។ អ៊ីចឹងកីឡាករ កីឡាការិនីយើងទាំងអស់ត្រូវប្រឹងហ្វឹកហាត់ កុំចាំតែមានឈ្មោះប្រកួត បានខំ កុំទុកវាចោល "។

ហ៊ុន គឹមហៀង បានខកខានប្រកួតកីឡាប្រដាល់សកលជាងមួយឆ្នាំមកហើយ។ ប៉ុន្តែគេថា មិនមានបញ្ហាអ្វីឡើយព្រោះនៅតែរក្សាការហ្វឹកហាត់ជាប្រចាំ។ ដូច្នេះសម្រាប់ការប្រកួតប្រចាំខែ Dragon the Golden Ring នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ គេត្រៀមខ្លួនបានយ៉ាងល្អ រួចជាស្រេច ហើយប្ដេជ្ញានឹងធ្វើឱ្យកក្រើកជូនទស្សនិកជនបានទស្សនា។ Uploaded image កីឡាករមានប្រភពពីខេត្តសៀមរាបក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវឌ្ឍនៈដែលបានជួយរៀបចំ និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធី Dragon the Golden Ring ដែលជាកត្តារួមចំណែកសំខាន់ដល់ការអភិវឌ្ឍកីឡាប្រដាល់សកលនៅកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
78
Germany
26
Singapore
12
United Kingdom
5
Japan
4
Hong Kong
3
Sweden
3
Senegal
3
South Korea
2
Pakistan
2
Poland
1
China
1
Brazil
1
United Arab Emirates
1
Italy
1
Philippines
1
South Africa
1
Bangladesh
1
Azerbaijan
1
សរុប
147
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន