Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាកុមារអូឡាំពិកនៅកម្ពុជាឆ្នាំក្រោយនឹងពង្រីកកម្រិតអាយុដល់១០ឆ្នាំ

Published on 02-02-2026 2055 មើល

Facebook Twitter or X Instagram

បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្លាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកជាលើកដំបូងនៅកម្ពុជា និងទទួលបានសំណូមពរយ៉ាងច្រើនពីសំណាក់អាណាព្យាបាលផងនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចថា នឹងពង្រីកកម្រិតអាយុកុមារដែលអាចចូលរួមបាន ដល់អាយុ១០ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសដោយគណៈកម្មការរៀបចំការប្រកួតកីឡាកុមារអូឡាំពិកនៅកម្ពុជា ក្នុងពិធីបើកការប្រកួតកាលថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបអ៊ីអនមានជ័យ។

Uploaded image

ក្នុងការរៀបចំជាលើកដំបូង និងជាប្រវត្តិសាស្ត្រផងនោះ ព្រឹត្តិការណ៍កីឡាដ៏ពិសេស និងមិនធ្លាប់មាននៅកម្ពុជានេះ​ទទួលបានការចូលរួមពីកុមារា កុមារី តូចៗ ពីចន្លោះអាយុ១ឆ្នាំដល់៧ឆ្នាំចំនួនជាង៣៥០នាក់ ហើយការប្រកួតបានដំណើរការដោយមាន១០ប្រភេទកីឡា និងបញ្ចប់ដោយស្នាមញញឹមរីករាយគ្រប់ៗគ្នា។ 

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនៅកម្ពុជាត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱកាសដល់កុមារ​តូចៗ ​បញ្ចេញទេពកោសល្យផ្នែកកីឡា និងបានចូលរួម​ប្រកួតប្រជែងគ្នា។ ប៉ុន្តែការប្រកួតនេះមិនផ្ដោតសំខាន់លើលទ្ធផលឈ្នះចាញ់ឡើយ ពោលគឺបណ្ដុះស្មារតីកីឡាដល់កុមារ ដើម្បីសុខភាព និងបញ្ញា។ មិនតែប៉ុណ្ណោះទេ ការចូលរួមលេងកីឡាក៏ពង្រឹងចំណងទំនាក់ទំនងរវាងឪពុកម្ដាយ និងកូនៗកាន់តែខ្លាំងឡើង។

Uploaded image

សម្រាប់ប្រភេទកីឡាទាំង១០ក្នុងឆ្នាំដំបូងនៃការរៀបចំនេះ មានដូចជា កីឡាវារ, កីឡាបាល់បោះ, កីឡាប្រាជ្ញាអូឡាំពិក, កីឡារត់, វាយសី, ជិះកង់, លើកទម្ងន់, បាល់ទាត់, ក្បាច់គុន, វាយ​កូនហ្គោលកុមារ ហើយប្រភេទកីឡានីមួយក៏ត្រូវបានបែងចែកទៅតាមកម្រិតអាយុកុមារ ផងដែរ៕

Uploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

13 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
182
Singapore
41
United Kingdom
26
Germany
24
Brazil
9
Hong Kong
8
France
6
China
6
Japan
4
South Korea
3
The Netherlands
2
Canada
2
Indonesia
1
Finland
1
Paraguay
1
Argentina
1
Ireland
1
Andorra
1
Cambodia
1
India
1
Honduras
1
សរុប
322
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន