Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជាសម្ដែងការស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង

Published on 07-12-2025 1202 មើល

Facebook Twitter or X Instagram

ខេត្តសៀមរាប៖ព្រឹត្តិការណ៍ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០ឆ្នាំ២០២៥នៅលើទឹកដីនៃខេត្តសៀមរាប កាលពីព្រឹកថ្ងៃ៧ខែធ្នូឆ្នាំ២០២៥មានភ្ញៀវជាតិនិងអន្តរជាតិមកពីបណ្ដាប្រទេសនៅលើពិភពលោកចូលរួមរត់ចំនួន១៦០០០នាក់មកពីជាង៨០ប្រទេស។

Uploaded image

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានភ្ញៀវជាតិនិងអន្តរជាតិដែលបានធ្វើដំណើរមកកាន់អង្គរបេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ជាពិសេសក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០ដែលបានញាំងឱ្យកម្មវិធីដ៏អស្ចារ្យមួយនេះមានភាពអធិកអធមក្រៃលែង។

Uploaded image

ឯកឧត្តម បានមានប្រសាសន៍ឱ្យបានដឹងបន្តទៀតថាព្រឹត្តិការណ៍ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០នេះបានស្រូបទាញភ្ញៀវទេសចរណ៍១៦០០០នាក់កើនឡើង២៥ភាគរយបើប្រៀបធៀបកាលពីឆ្នាំ២០២៤។ដែលមានអត្តពលិកអន្តរជាតិ៣៣៦២នាក់មកពី៨៦ប្រទេសមានបារាំង អូស្ត្រាលី អាមេរិកាំងនិងជប៉ុនចូលរួមច្រើនជាងគេ។ឯកឧត្តមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបងប្អូនជនរួមជាតិនិងមិត្តភក្តិបរទេសដែលបានមកជាលើកដំបូងនិងវិលមកសាជាថ្មីម្ដងទៀតដោយដក់ចិត្តស្រឡាញ់នឹងកម្ពុជា។ទោះបីយើងមកពីប្រទេសផ្សេងគ្នានិយាយភាសាខុសគ្នា។ប៉ុន្តែថ្ងៃនេះយើងនិយាយភាសាតែមួយគឺភាសាកីឡានិងសាមគ្គីភាព។


 ឯកឧត្តមបានសង្កត់ធ្ងន់ថាការដែលយើងបានជួបជុំគ្ន្នាថ្ងៃនេះមិនមែនភាពរឿងចៃដន្យនោះទេ នេះជារឿងផ្លែផ្កានៃសុខសន្តិភាព ពេញលេញ។ ដូចពាក្យស្លោកពោលថា"កីឡារស់ក្នុងសន្តិភាព"។កីឡានាំមកនូវសុខភាព និងសាមគ្គីភាពរវាងប្រជាជាតិ។

Uploaded image

គួររម្លឹកថាព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិជាតិអង្គរលើកទី៣០ឆ្នាំ២០២៥ដែលបានប្រព្រឹត្តទៅនៅមុខបរិវេណអង្គរមាន៤វិញ្ញាសា។វិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រមានអត្តពលិកចូលរួម៤០០០នាក់ វិញ្ញាសារត់១០គីឡូម៉ែត្រមាន៨០០០នាក់វិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រមាន៣៧០០នាន់និងវិញ្ញាសារត់ចម្ងាយ៣គីឡូម៉ែត្រមាន២៥០នាក់៕

Uploaded image


អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

14 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
389
Singapore
98
Germany
67
France
54
Vietnam
41
China
39
United Kingdom
35
South Korea
29
Brazil
23
Hong Kong
17
Cambodia
16
The Netherlands
14
Poland
10
Bangladesh
9
Japan
6
Iraq
6
Indonesia
5
Canada
4
Mexico
4
New Zealand
4
Ireland
4
Malaysia
3
Syria
3
Colombia
3
Australia
3
Ecuador
3
Sweden
3
Venezuela
3
South Africa
2
Türkiye
2
Jamaica
2
Nigeria
2
India
2
Philippines
2
សរុប
938
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.