Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាករ វ៉ាន់ យិនតុលា នឹងតំណាងកម្ពុជាចូលរួមប្រកួតកីឡាស្គែតជើងឯកពិភពលោកនៅជប៉ុន

Published on 27-11-2025 1006 មើល

Facebook Twitter or X Instagram

សហព័ន្ធកីឡាស្គែតកម្ពុជាបានសម្រេចបញ្ជូនកីឡាករឆ្នើមវ៉ាន់ យិនតុលាចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាក្តាស្គែតជ្រើសរើសជើងឯកពិភពលោក (World Skateboarding Tour Kitakyushu Street 2025 ) ដែលរៀបចំឡើងដោយសហព័ន្ធអន្តរជាតិ world Skate ចាប់ផ្តើមពីថ្ងៃ២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសជប៉ុន។ នេះក៏ជាលើកដំបូងដែលភាគីស្គែតកម្ពុជាបញ្ជូនកីឡាករទៅប្រកួតជើងឯកពិភពលោក។ 


លោក កុសល ពិសី ប្រធានសហព័ន្ធកីឡាស្កែតកម្ពុជា ប្រាប់ថា ព្រឹត្តិការណ៍ World Skateboarding Tour Kitakyushu Street នេះ កើតចេញពីការប្រកួតវិលជុំសន្សំពិន្ទុពីព្រឹត្តិការណ៍អូឡាំពិកតូក្យូកន្លងទៅ។ ដោយឡែកកីឡាករ  វ៉ាន់ យិនតុលា ពិតជាស័ក្ដិសមដែលអាចចូលរួមព្រឹត្តិករណ៍នេះ ព្រោះរូបគេមានបទពិសោធច្រើន និងបានហ្វឹកហាត់យ៉ាងពិសេសនៅប្រទេសជប៉ុនផងដែរនាពេលកន្លងមក។ 

Uploaded image

គួញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ (World Skateboarding Tour Kitakyushu Street 2025 ) មានកីឡាករមកពីជុំវិញពិភពលោកចូលរួមសរុបចំនួន១១៩រូប ចែកចេញជា៧ពូលមកពី៤៧ប្រទេសជុំវិញពិភពលោក។


លោក កុសល ពិសី ក្នុងនាមប្រធានសហព័ន្ធកីឡាស្គែតកម្ពុជា បានសំណូមពរដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមលើកទឹកចិត្ត និងគាំទ្រពីវត្តមានកីឡាករកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។ ទន្ទឹមនឹងនេះ លោក កុសល ពិសី ក៏បានសំណូមពរពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុន ចូលរួមគាំទ្រការប្រកួតដោយផ្ទាល់ដើម្បីជាលើកទឹកចិត្តដល់អត្តពលិកកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

វ័យ ៥៨ ឆ្នាំមិនមែនជាឧបសគ្គ! លោក គីមកុក ត្រៀមរត់ឆ្លង ៣ ប្រទេសនៅអឺរ៉ុប និងឡើងភ្នំជ...

10 ម៉ោងមុន

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

1 ថ្ងៃមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

5 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

6 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
94
Germany
26
Singapore
21
France
19
Sweden
4
Poland
2
Hong Kong
2
Russia
2
Vietnam
2
China
2
Indonesia
1
Malaysia
1
Czechia
1
Japan
1
Brazil
1
United Arab Emirates
1
Bangladesh
1
Iraq
1
India
1
Finland
1
Colombia
1
The Netherlands
1
Norway
1
សរុប
187
© Olympics Cambodia. All rights reserved.