Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

Ronaldo បញ្ជាក់ពីផែនការចូលនិវត្តន៍

Published on 12-11-2025 1208 មើល

Facebook Twitter or X Instagram

តារាបាល់ទាត់ Cristiano Ronaldo បញ្ជាក់ថា FIFA World Cup 2026 គឺជាព្រឹត្តិការណ៍ចុងក្រោយសម្រាប់គេហើយ ហើយថា គេអាចនឹងចូលនិវត្តន៍ក្នុងរយៈពេល១ឆ្នាំឬ២ឆ្នាំខាងមុខ។


តាមរយៈកិច្ចសម្ភាសមួយនៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ថ្មីៗនេះ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ថ្លែងបែបនេះ "៖ ប្រាកដហើយ! ខ្ញុំនឹងឈានដល់អាយុ៤១ឆ្នាំនៅឆ្នាំក្រោយនេះ ហើយខ្ញុំគិតថា វាគឺជាព្រឹត្តិការណ៍ដ៏ធំ។ និយាយឱ្យស្មោះត្រង់ទៅ ខ្ញុំអាចនឹងចូលនិវត្តន៍ឆាប់ៗនេះ មានន័យថា អាច១ឆ្នាំ ឬ២ឆ្នាំទៀត។"


Cristiano Ronaldo ផ្ដើមអាជីពជាកីឡាករបាល់ទាត់ក្នុងឆ្នាំ២០០២ នៅ Sporting Lisbon និងជាប់ក្រុមធំជម្រើសជាតិព័រទុយហ្គាល់ក្នុងឆ្នាំ២០២៣។ គិតមកទល់ពេលនេះ កីឡាករវ័យ៤០ឆ្នាំរកបាន១៤៣គ្រាប់ក្នុងក្រុមជម្រើសជាតិ និងជាង១០០០គ្រាប់ហើយក្នុងនាមជាកីឡាករបាល់ទាត់អាជីព។


នៅកម្រិតក្លិប ប្រធានក្រុម Al-Nassr បានរួមចំណែកឈ្នះពានរង្វាន់យ៉ាងច្រើននៅ Manchester United, Real Madrid និង Juventus ហើយនៅជម្រើសជាតិ គេបានលើកពាន UEFA Euro 2016 និង UEFA Nations League 2018/2019 និង 2024-2025។ ប៉ុន្តែ ម្ចាស់ពាន Ballon D'or ៥សម័យមិនទាន់បានស្គាល់រសជាតិលើកពាន FIFA World Cup នៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

11 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
77
Singapore
15
Germany
13
United Kingdom
11
China
3
Paraguay
1
Finland
1
Indonesia
1
Japan
1
សរុប
123
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន