Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

លោកសាន សៅយ៉ាន់ចាត់ទុកមេដាយប្រាក់កូនប្រុសទទួលបានជាគំរូល្អដល់ក្មេងជំនាន់ក្រោយ

Published on 30-10-2025 1437 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ លោក សាន សៅយ៉ាន់ អតីតអ្នកប្រដាល់គុនខ្មែរជើងខ្លាំងប្រចាំខេត្តបន្ទាយមានជ័យ និងបច្ចប្បន្នជាគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរហើយក៏ត្រូវ ជាឳពុកបង្កើតកីឡាករប្រដាល់គុនខ្មែរ ឆុង វិសាល ម្ចាស់មេដាយប្រាក់ កីឡាយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាចក្របារ៉ែន នាឱកាសអញ្ជើញទៅទទួលដំណើរកូនវិលត្រឡប់ពីចូលរួមការប្រកួតនៅព្រះរាជាណាចក្របារ៉ែន ។ 

Uploaded image

បានរៀបរាប់ទាំងអួលដើមករថា ខ្ញុំជាឳពុកពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ ដោយមិននឹកស្មានដល់សោះថា កូនប្រុសរបស់ខ្ញុំឆុង វិសាល ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះទេ។ ទោះបីកូនទទួលបានមេដាយប្រាក់ មិនអាចដណ្តើមបានមេដាយមាសជូនជាតិក៏ដោយ ក៏វាជាមោទនភាពមួយសម្រាប់ក្រុមគ្រួសារនិងប្រទេសជាតិ ។

Uploaded image

លោក សាន សៅយ៉ាន់ថា ទម្រាំកូនប្រុសរបស់លោក ឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ីនេះ ពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ ហើយ លោកជាឳពុកគឺមានការកោតសើរយ៉ាងខ្លាំងចំពោះការតស៊ូប្រឹងប្រែងរបស់កូន ទាំងកម្លាំងនិងបច្ចេកទេស ព្រោះថ្ងៃខ្លះប្រកួតទៅដល់២ប្រកួតថែមទៀតផង។

Uploaded image

លោក សាន សៅយ៉ាន់ បានចាត់ទុកមេដាយប្រាក់ ដែលកូនប្រុសដណ្តើមបានមកជូនជាតិពីព្រឹត្តិការណ៍យុវជនអាស៊ីលើកទី៣នេះ គឺជាគំរូមួយជម្រុញលើកទឹកចិត្តដល់យុវជនប្រដាល់គុនខ្មែរជំនាន់ក្រោយបន្ថែមការដុសខាត់សមត្ថភាព ដើម្បីទទួលបានឱកាសប្រកួតតំណាងជាតិក្នុងព្រឹត្តិការណ៍ប្រកួតនៅអន្តរជាតិ។ទន្ទឹមជាមួយគ្នានេះ ក្នុងនាមលោកជាឳពុក ប្តេជ្ញាចិត្តជម្រុញលើកទឹកកូនប្រុសឱ្យបន្តខិតខំប្រឹងប្រែងដោយមើលគំរូកីឡាករគុនខ្មែររៀបច្បង។


ម្ចាស់មេដាយប្រាក់ ឆុង វិសាល គឺជាកូនប្រុសទី២របស់ លោក សាន សៅយ៉ាន់ ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់ បច្ចុប្បន្នមានអាយុ១៦ឆ្នាំ កំពុងជាកីឡាករជម្រើសជាតិថ្នាលរបស់គុខ្មែរ ៕

អត្ថបទពាក់ព័ន្ធ

វៀតណាម និងបារាំង ប្ដេជ្ញាបន្តជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

14 ម៉ោងមុន

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤...

1 ថ្ងៃមុន

ចន្ថា សំណាង ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនៅ Asian Games 2026 ដើម្បីខ្លួនឯង និងជាតិ

1 ថ្ងៃមុន

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបព...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
201
Singapore
46
United Kingdom
28
Germany
26
Brazil
9
Hong Kong
8
China
8
France
6
Japan
4
South Korea
3
The Netherlands
2
Canada
2
Australia
2
India
2
Ireland
1
Mexico
1
Egypt
1
Poland
1
Colombia
1
Honduras
1
Cambodia
1
Andorra
1
Paraguay
1
Argentina
1
Indonesia
1
Finland
1
សរុប
359
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន