Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជាប្ដូរកាលបរិច្ឆេទធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី​​​ពីឆ្នាំ២០២៩ទៅឆ្នាំ២០៣១

Published on 27-10-2025 1652 មើល

Facebook Twitter or X Instagram

យោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) កម្ពុជាត្រូវបានសំណូមពរឱ្យផ្លាស់ប្ដូរកាលបរិច្ឆេទធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ទៅឆ្នាំ២០៣១វិញ។

Uploaded image

នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលថ្ងៃអាទិត្យ​ ទី២៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្ដមបាននិងកំពុងដឹកនាំអត្តពលិកកម្ពុជាប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។

Uploaded image

ឯកឧត្ដមអគ្គលេខាធិការ NOCC បញ្ជាក់ថា​ ការសំណូមពរឱ្យលើកពេលនេះដោយសារតែក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) នឹងកែសម្រួលពេលវេលារៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ីពី៤ឆ្នាំម្ដងទៅ២ឆ្នាំម្ដងវិញ។​

Uploaded image


ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍បន្ថែមថា "៖ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងពាក់ព័ន្ធទាំងអស់បានធ្វើជាម្ចាស់ផ្ទះឆ្នាំ២០៣១។ នេះក៏ជាមោទនភាពមួយទៀតដែរដែលកម្ពុជាទទួលបានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ និងថ្នាក់ដឹកនាំចលនាកីឡាអូឡាំពិកនៅអាស៊ី ក៏ដូចជាថ្នាក់ដឹកនាំចលនាអូឡាំពិកអន្តរជាតិដែលបានផ្ដល់សេចក្ដីទុកចិត្តឱ្យកម្ពុជាបន្តត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។"


Uploaded image


ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា កម្ពុជានឹងប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើកិច្ចការនេះឱ្យបានល្អចំពោះការលើកកម្ពស់នូវកិត្តិយស និងកិត្យានុភាពជាតិតាមរយៈកីឡា។ ក្នុងនាមប្រតិភូកីឡាកម្ពុជាដែលបានចូលរួមព្រឹត្តិការណ៍នៅបារ៉ែននេះសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានជំរុញទឹកចិត្ត និង

គាំទ្រដល់អត្តពលិកកម្ពុជា៕

Uploaded image


Uploaded image


Uploaded image


Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
175
Germany
45
Singapore
29
United Kingdom
14
Japan
7
Brazil
6
Hong Kong
5
China
4
South Korea
4
Senegal
3
France
3
Jordan
3
Sweden
3
Italy
2
Argentina
2
Bangladesh
2
Azerbaijan
2
The Netherlands
2
Vietnam
2
Pakistan
2
Uzbekistan
1
Benin
1
Colombia
1
Finland
1
Australia
1
Spain
1
Norway
1
Ecuador
1
Mexico
1
South Africa
1
Philippines
1
Poland
1
United Arab Emirates
1
សរុប
328
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន