Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អត្តពលិកកីឡាវាយសីកម្ពុជារំពឹងធ្វើបានល្អ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅបារ៉ែន

Published on 25-10-2025 1621 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៥ ខែតុលា នេះ កីឡាករកីឡាការិនីកីឡាវាយសីរួមជាមួយគ្រូបង្វឹកកម្ពុជា បានធ្វើដំណើរមកដល់ប្រទេសបារ៉ែនហើយ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍យុវជនអាស៊ីលើកទី៣ ដែលប្រភេទកីឡានេះ នឹងចាប់ផ្ដើមជាផ្លូវការនាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

Uploaded image

លោក ប៉ិ សុណ្ណារីរិទ្ធី គ្រូបង្វឹកកីឡាករកីឡាការិនីវាយសីថ្នាល បានបញ្ជាក់ឱ្យដឹងថា បេសកកម្មប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅព្រះរាជាណាចក្របារ៉ែននេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជូនកីឡាករកីឡាការិនីសរុប៤រូប ដោយធ្វើការប្រកួតលើ៣វិញ្ញាសា មានដូចជា៖ ប្រកួតឯកក្តជនបុរស ឯកក្តជននារី និងគូរបុរសនារី។ 


គ្រូបង្វឹករូបនេះ បានអះអាងថា សម្រាប់ការប្រកួតរបស់កូនក្រុមក្នុងព្រឹត្តិការណ៍យុវជនអាស៊ីលើកទី៣នេះ លោកមានសង្ឃឹមមុតមាំថា ពួកគេពិតជាធ្វើបានល្អ ខណៈមុនទៅចូលរួមការប្រកួតសហព័ន្ធបានដុសខាត់សមត្ថភាពយ៉ាងខ្លាំងក្លា និងប្រកួតដកស្រង់បច្ចេកទេសជាបន្តបន្ទាប់ផងដែរ។ 

Uploaded image

ជាមួយគ្នានោះ លោក ស្រី សុខ សុភាព ម្តាយ កីឡាការិនីវាយសី លឿង ម៉ាលី ណែត បានប្រាប់ឱ្យដឹងដែរថា សម្រាប់ការចាកចេញរបស់កូនស្រីទៅចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីនេះ លោកស្រីជាម្តាយមានមោទនភាព ហើយក៏មានក្តីបារម្ភដែរ។ព្រោះការប្រកួតនេះ គឺជាការប្រកួតធំប្រជុំដោយជើងខ្លាំង ។ ទន្ទឹមជាមួយគ្នានោះ ក្នុងនាមលោកស្រីជាម្តាយ គឺមានតែលើកទឹកកូនឱ្យខិតខំប្រឹងប្រែងប្រកួត ដើម្បីមុខមាត់ប្រទេសជាតិ។


សូមជម្រាបថា ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅព្រះរាជាណាចក្របារ៉ែននេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជូនអត្តពលិក៥រូប ក្នុងនោះកីឡាករ២រូប មាន កីឡាករ រតនា វិរៈស័ក្កិ អៀ វិលាម កីឡាការិនី លឿង ម៉ាលីណែត ម៉ាក់ លីតាជូលី និងគ្រូបង្វឹក លោកប៉ិ សុណ្ណារីរិទ្ធី។សម្រាប់វាយសី ប្រកួតចាប់ផ្តើមពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែ តុលា

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

15 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

Germany
12
United States
12
Singapore
6
China
4
Cambodia
1
Norway
1
Sweden
1
សរុប
37
© Olympics Cambodia. All rights reserved.