Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

លោក ធន់ សុភា ថា បើ អ៊ឹម ស្រីពេញ ប្រកួតដោយទំនុកចិត្តខ្ពស់បែបនេះទៀត នឹងសង្ឃឹមច្រើនឡើងផ្ដាច់ព្រ័ត្រ

Published on 25-10-2025 763 មើល

Facebook Twitter or X Instagram

លោក ធន់ សុភា គ្រូបង្គោលក្រុមថ្នាលកីឡាប្រដាល់គុនខ្មែរ បានសរសើរឆន្ទៈ និងការប្រកួតប្រកបដោយទំនុកចិត្តរបស់កីឡាការិនី អ៊ឹម ស្រីពេញ (ធន ស្រីពេញ) ក្នុងការប្រកួតដែលនាងបានយកឈ្នះកីឡាការិនីអ៊ីរ៉ង់ នៅថ្ងៃសុក្រ ទី២៤ ខែតុលា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកីឡាគុនខ្មែរ ប្រចាំព្រឹត្តិការណ៍កីឡាយុវជន អាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។

Uploaded image


លោកគ្រូបង្វឹកជាអតីតកីឡាករគុនខ្មែរឆ្នើមមួយរូបដដែលនេះសង្កត់ធ្ងន់ថា​ ស្រីពេញជឿជាក់លើខ្លួនឯង និងប្រកួតដោយមិនភ័យតក់ស្លុតឡើយ។ លោកថា ប្រសិនបើនាងធ្វើបានបែនេះទៀតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នោះអាចមានសង្ឃឹមឡើងទៅវគ្គផ្ដាច់ព្រ័ត្របន្តទៀត។ លោករំពឹង៦០ភាគរយថា កូនសិស្សរូបនេះអាចធ្វើបាន។ 

Uploaded image

ជុំវិញលទ្ធផលរបស់កូនក្រុមផ្សេងៗទៀត លោក ធន់ សុភា នៅតែសរសើរឆន្ទៈ និងការខិតខំរបស់ពួកគេ ទោះបីកីឡាករខ្លះទទួលបានលទ្ធផលមិនគាប់ចិត្តក៏ដោយ។ លោកថា ពួកគេធ្វើបានល្អប្រសើរហើយ ហើយក្នុងការប្រកួតម្សិលមិញនេះក៏ជួបការលំបាកមួយចំនួន ជាពិសេសពាក់ព័ន្ធទៅនឹងកម្ពស់តែម្ដង ដែលធ្វើឱ្យកូនក្រុមពិបាកវាយ។ 

Uploaded image

ដូច្នេះកម្ពុជាមានអ្នកប្រយុទ្ធគុនខ្មែរ២រូបបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគុនខ្មែរកីឡាយុវជនអាស៊ី គឺមានកីឡាករ ថន ចន្ធូ និង កីឡាការិនី អ៊ឹម ស្រីពេញ ដែលត្រូវប្រកួតនៅថ្ងៃសៅរ៍ ទី២៥ ខែតុលា នេះ៕

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

17 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
29
Germany
19
Singapore
10
China
4
France
2
Cambodia
1
Norway
1
Sweden
1
Argentina
1
Colombia
1
United Kingdom
1
Hong Kong
1
Canada
1
The Netherlands
1
South Korea
1
Brazil
1
សរុប
75
© Olympics Cambodia. All rights reserved.