Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដមបណ្ឌិត ថោង ខុន សួរសុខទុក្ខ និង ពិនិត្យការហ្វឹកហាត់អត្តពលិកវ័យក្មេងកម្ពុជាត្រៀមទៅបារ៉ែន

Published on 10-10-2025 912 មើល

Facebook Twitter or X Instagram

ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជួបសំណេះសំណាល និងពិនិត្យការហ្វឹកហាត់របស់ក្រុមជម្រើសជាតិយុវជនថ្នាលមុនចេញទៅចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។ 

Uploaded image

ការអញ្ជើញចុះពិនិត្យ និងសំណេះសំណាលនេះប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា និងថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ លើប្រភេទកីឡាទាំង១៤ដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួតកីឡាយុវជនអាស៊ី ២០២៥ នៅបារ៉ែន។ កីឡាទាំង១៤រួមមាន តេក្វាន់ដូ WT វាយសី អត្តពលកម្ម បាល់ទាត់លើតុ បាល់បោះ៣ទល់៣ យូដូ ចំបាប់ ហែលទឹក ជឺជីតស៊ូ យុទ្ធគុនចម្រុះ លើកទម្ងន់ បញ្ចសីឡាត់ និង គុនខ្មែរ។

Uploaded image

ឯកឧត្ដមបណ្ឌិត ថោង ខុន បានផ្ដាំផ្ញើអត្តពលិកទាំងអស់ត្រូវរក្សាសុខភាព និងហ្វឹកហាត់ឱ្យបានពេញលេញ។ មិនតែប៉ុណ្ណោះទេ ការគោរពវិន័យ និងរក្សាសេចក្ដីថ្លៃថ្នូរ ក៏ជាគោលការណ៍ដែលយុវជនជាបេក្ខភាពទៅប្រកួតត្រូវប្រកាន់ខ្ជាប់ដូចគ្នា។

Uploaded image

ក្រៅពីជំនួបជាមួយអត្តពលិកវ័យក្មេងកម្ពុជាទាំងអស់ ឯកឧត្ដមបណ្ឌិត ថោង ខុន ក៏បានឆ្លៀតត្រួតពិនិត្យការហាត់សមរបស់ក្រុមសិល្បៈនៅនាយកដ្ឋានសិល្បៈ និងទស្សនីយភាព ដែលត្រៀមទៅទទួលទង់កីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែនក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះបន្តវេនសម្រាប់ឆ្នាំ២០២៩៕Uploaded image

Uploaded image

Uploaded image

Uploaded image

Uploaded image

Uploaded image

Uploaded image

Uploaded image


អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

17 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
30
Germany
20
Singapore
11
China
4
Hong Kong
2
France
2
Finland
1
Brazil
1
South Korea
1
The Netherlands
1
Canada
1
United Kingdom
1
Colombia
1
Argentina
1
Sweden
1
Norway
1
Cambodia
1
សរុប
80
© Olympics Cambodia. All rights reserved.