Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

Rooney ថា ខ្សែការពារបច្ចុប្បន្នមិនល្អដូចជំនាន់ខ្លួនទេ

Published on 04-10-2025 908 មើល

Facebook Twitter or X Instagram

អតីតខ្សែប្រយុទ្ធ Manchester United លោក Wayne Rooney ថ្លែងថា ខ្សែការពារបច្ចុប្បន្នពុំមាននរណាដែលល្អប្រៀបផ្ទឹមនឹងកាលលោកនៅជាកីឡាករអាជីពទេ។


ថ្លែងក្នុងកម្មវិធី The Wayne Rooney Show នាពេលថ្មីៗនេះ អ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Man UTD បានពើបប្រទះនឹងខ្សែការពារឆ្នើមៗយ៉ាងច្រើនក្នុងជំនាន់របស់លោក។ 


ជុំវិញខ្សែការពារបច្ចុប្បន្នវិញ បុរសវ័យ៣៩ឆ្នាំរូបនេះនិយាយថា "ខ្សែការពារកណ្ដាលឥឡូវមិនមាននរណាល្អដូចសម័យខ្ញុំទេ។ និយាយខ្សែការពារបច្ចុប្បន្ននៅ Premier League គឺ William Saliba និង Gabriel ដែលជាដៃគូដ៏ឆ្នើម។ ពួកគេធ្វើការរួមគ្នាបានល្អ។ ពួកគេចេះដឹកនាំ ចេះនិយាយទាក់ទងជាមួយសមាជិកឯទៀតបានល្អនៅលើទីលាន។ នេះហើយជាអ្វីដែលខ្សែការពារត្រូវចេះធ្វើ ក្រៅតែពីការការពារ។ តែបើថាឱ្យពួកគេល្អដូចជំនាន់ខ្ញុំអត់ គឺនៅទេ គ្រាន់តែអាចទទួលយកបាន។"


Wayne Rooney ដែលបានដុះដាលចេញពីថ្នាល Everton បានផ្លាស់ទៅ Manchester United ក្នុងឆ្នាំ២០០៤ និងបានរួមចំណែកបង្កើតជោគជ័យយ៉ាងច្រើនសម្រាប់ក្រុមរហស្សនាមបិសាចក្រហម។ 


អតីតអ្នកចាត់ការ Birmingham City និង Plymouth រំឭកថា ខ្សែការពារដែលលោកជួបការលំបាកបំផុតពេលលេងតទល់ពួកគេមានដូចជា John Terry, Gerard Pique, Paolo Maldini, Ricardo Carvalho និង Alessandro Nesta៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
738
Singapore
112
Germany
71
China
41
United Kingdom
35
Brazil
25
France
23
The Netherlands
21
Hong Kong
16
Cambodia
10
Belgium
8
Pakistan
8
Argentina
6
Mexico
6
Malaysia
6
Indonesia
6
Sweden
6
Japan
6
Chile
5
Vietnam
5
Italy
4
South Africa
4
India
4
Ukraine
3
Switzerland
3
South Korea
3
Tunisia
3
Thailand
2
Czechia
2
Saudi Arabia
2
Bangladesh
2
United Arab Emirates
2
Kenya
2
Russia
2
សរុប
1210
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន