Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

CADA ផ្សព្វផ្សាយពីផលអវិជ្ជមានសារធាតុប៉ូវកម្លាំងដល់អត្តពលិកវ័យក្មេងកម្ពុជាដើម្បីទៅប្រកួតកីឡាយុវជនអាស៊ីនៅបារ៉ែន

Published on 29-09-2025 999 មើល

Facebook Twitter or X Instagram


Uploaded image


នៅព្រឹកថ្ងៃចន្ទទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ហៅកាត់ថា CADA បានរៀបចំសិក្ខាសាលាស្ដីពីការធ្វើតេស្ដក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ ដល់អត្តពលិកជាអនីតិជនដើម្បីផ្ដល់ចំណេះដឹងដល់ កីឡាករ កីឡាការិនីវ័យក្មេង ដែលត្រៀមចេញទៅប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន នាខែតុលា ខាងមុខ ឱ្យបានដឹងពីផលប៉ះពាល់ពីការប្រើប្រាស់សារធាតុប៉ូវកម្លាំង។ 


 
Uploaded image

 

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សិក្ខាសាលានេះក៏នឹងធ្វើឱ្យអត្តពលិកវ័យក្មេងកម្ពុជា បានដឹងពីរបៀបរបប នៃការធ្វើការរបស់ទីភ្នាក់ងារប្រចាំដូប៉ាពិភពលោក WADA ពេលទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ី នៅបារ៉ែន។ ជាក់ស្ដែងពេលអត្តពលិកទៅដល់កន្លែងស្នាក់នៅ នឹងមានការធ្វើតេស្ដរកសារធាតុប៉ូវកម្លាំង ដូច្នេះសិក្ខាសាលាអាចឱ្យពួកគេត្រៀមខ្លួន កុំឱ្យមានការព្រួយបារម្ភ។ បន្ទាប់មក នឹងមានការធ្វើតេស្ដម្ដងទៀតក្រោយទទួលបានមេដាយ ព្រោះការប្រកួតកម្រិតអាស៊ី មានការគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ Fair Play និងភាពស្អាតស្អំ។ 


 
Uploaded image

 

ក្នុងសិក្ខាសាលានេះ អ្នកជំនាញប្រចាំ CADA នឹងអប់រំលម្អិតពីកាតព្វកិច្ច របស់អត្តពលិកវ័យក្មេងបានយល់ដឹង និងអនុវត្តប្រកបដោយប្រសិទ្ធភាព ព្រោះពាក់ព័ន្ធនឹងកិត្តិយស កីឡាករកីឡាការិនី និងប្រទេសជាតិតែម្ដង។

 Uploaded image

CADA ផ្សព្វផ្សាយពីផលអវិជ្ជមានសារធាតុប៉ូវកម្លាំងដល់អត្តពលិកវ័យក្មេងកម្ពុជាដើម្បីទៅប្រកួតកីឡាយុវជនអាស៊ីនៅបារ៉ែន

ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០២៥ នៅប្រទេសបារ៉ែន នឹងប្រព្រឹត្តទៅពីថ្ងៃទី ២២ ដល់ថ្ងៃទី៣១ ខែតុលា នាក្រុង Manama។ ក្នុងនោះ កម្ពុជាត្រៀមបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកប្រមាណ១៥០នាក់ ទៅប្រកួតប្រជែងលើ ១៣ ប្រភេទកីឡា។ ទន្ទឹមនឹងនេះ ប្រតិភូកម្ពុជាក្នុងនាមម្ចាស់ផ្ទះឆ្នាំ ២០២៩ នឹងទទួលទង់ព្រឹត្តិការណ៍បន្តពីម្ចាស់ផ្ទះបារ៉ែន៕

អត្ថបទពាក់ព័ន្ធ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

17 ម៉ោងមុន

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្...

4 ថ្ងៃមុន

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា R...

5 ថ្ងៃមុន

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
30
Germany
20
Singapore
11
China
4
Hong Kong
2
France
2
Finland
1
Brazil
1
South Korea
1
The Netherlands
1
Canada
1
United Kingdom
1
Colombia
1
Argentina
1
Sweden
1
Norway
1
Cambodia
1
សរុប
80
© Olympics Cambodia. All rights reserved.